ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាលពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលប្រមូលផ្តុំពិនិត្យគុណភាព និងចែកចាយបន្លែសុវត្ថិភាព….!

0
2741

កណ្ដាល៖ សេដ្ឋកិច្ចខេត្តកណ្តាលមានការកើនឡើងជាលំដាប់ពោលគឺកើន៧,៣%ហើយវិស័ យដែលរួមចំណែកនាំមុខគេគឺកសិកម្មមានដល់ទៅ៤០,១%ខណៈឧស្សាហកម្ម៣២,៧%និងសេវាកម្ម២៧,២%៖

ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានលើកឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលប្រមូលផ្តុំពិនិត្យគុណភាព និងចែកចាយបន្លែសុវត្ថិភាព របស់មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ កាលពីថ្ងៃទី២៩ កក្តដា កន្លងទៅនេះថា ទូទាំងខេត្តមានផ្ទៃដីសរុប៣២១១,៧៥៩
គីឡូម៉ែត្រក្រឡា បែងចែកជា១១ក្រុង ស្រុក និងមានប្រជាពលរដ្ឋសរុប ១.២៥៤.២៥៨នាក់ស្មើហ្នឹង២៦៥.២៥៨គ្រួសារ។

ក្នុងនោះវិស័យកសិកម្ម មានតួនាទីសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច ធានាសមធម៌ ធានាសន្តិសុខស្បៀង នៃផលិតផលក្នុងមូលដ្ឋានសរុប និងបានចូលរួមចំណែកក្នុងគោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋថែមទៀតផង។
ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា សម្រាប់ឆ្នាំ២០១៧ សេដ្ឋកិច្ចខេត្តកណ្តាល មានប្រមាណ៨៦៦៩ប៊ីលាន៤៣៣,១លានរៀល គិតជាដុល្លារប្រមាណ ២១៥២លានដុល្លារ ប្រៀបធៀបឆ្នាំ២០១៦ មានចំនួន៧៦៧៦ប៊ីលាន២២៥លានរៀល ស្មើហ្នឹង១៩០៥,៩លានដុល្លារ ពោ លគឺកើនចំនួន៧,៣%។ ក្នុងឆ្នាំ២០១៧ចំណូលមនុស្សម្នាក់ៗក្នុងខេត្តមានចំនួន១៧២៧ដុល្លារ ក្នុងនោះការរួមចំណែកវិស័យកសិកម្មមាន៤០,១% ឧស្សាហកម្ម៣២,៧% និងសេវាកម្មផ្សេងៗ២៧,២% ហើយចំណែកឯអត្រានៃភាពក្រីក្រ ក៏កាតបន្ថយពី៦,៤៨%នៅឆ្នាំ២០១៧ មកនៅត្រឹ ម៥,៣៣% នៅឆ្នាំ២០១៨។

ប្រធានមន្ទីរកសិកម្មរុក្ខា ប្រម៉ាញ់ និងនេសាទ ខេត្តកណ្តាល លោកប៊ុន ទូនស៊ីម៉ូណា បានឱ្យដឹងថា ស្រុកចំនួន៨ក្នុងចំណោមក្រុង ស្រុកទាំង១១ អាចមានសក្តានុពលផលិបន្លែបា នរហូតដល់ទៅ២០៦តោនក្នុងមួយថ្ងៃ ប៉ុន្តែ បច្ចុប្បន្នផលិតបានប្រមាណ១៤៥តោនប៉ុណ្ណោះ។ ដោយសារ កន្លងមកផលិតកម្មបន្លែ តែងជួបប្រទះនូវបញ្ហាមួយចំនួនដូចជា ថ្លៃដើមផលិ តខ្ព
ស់ ពេលផលិតបានហើយតម្លៃធ្លាក់ចុះ កង្វះទីផ្សារច្បាស់លាស់ និងមិនមានសុវត្ថិភាព ហើយដើម្បីកាត់បន្ថយនូវបញ្ហាបញ្ហាប្រឈម និងកាត់បន្ថយការនាំចូលពីបរទេស មន្ទីរបានកំណត់ទស្សនៈវិស័យធ្វើឱ្យតំបន់ ដែលមានសក្តានុពលផលិតបន្លែឱ្យក្លាយទៅជាតំបន់មាសបៃតង ( ប ន្លែសុវត្ថិភាព ស្តងដាGAP,PGS,សរីរាង្គ) តាមយុទ្ធសាស្ត្រផែនការផលិតស្របតាមរដូវ និងកំណ ត់តំបន់ផលិត តម្រូវការទីផ្សារ ទី២ យុទ្ធសាស្ត្រគុណភាព សុវត្ថិភាព និងទី៣ យុទ្ធសាស្ត្រគាំទ្រនិងសម្របសម្រួល ជូនកសិករ៕ដោយសនសុភ័ក្ដ

Facebook Comments