រថយន្តក្រុងក្រុមហ៊ុន រតនៈសម្បត្តិ ក្រឡាប់ផ្ងារជើង

0
2786

ខេត្តមណ្ឌលគិរី៖ នៅថ្ងៃអង្គារ១៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង០៤និង៤៥នាទីនៅលើផ្លូវជាតិលេខ៧៦ចន្លោះkm១២៩និង១៣០ ស្ថិតក្នុងភូមិពូលូងសង្កាត់រមនាក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី មានករណីក្រឡាប់រថយន្តក្រុងរបស់ក្រុមហ៊ុន រតនៈសម្បត្តិ ដែលនៅក្នុងចំណោមមនុស្ស១៣នាក់ក្នុងរថយន្តយ៉ាងហោចក៏មានមនុស្សប្រុស-ស្រី៤នាក់ត្រូវបានរងរបួស ។

លោក យឹម ចិន្តា នាយការិយាល័យចរាចរណ៍ខេត្តមណ្ឌលគិរី បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍១ករណីបានកើតឡើង គឺរថយន្តក្រុងរបស់ក្រុមហ៊ុនរតនៈសម្បត្តិបានក្រឡាប់ខ្លួនឯង លោកបានបន្តថា មូលហេតុគ្រោះថ្នាក់នេះបណ្ដាលមកពីអាកាសធាតុមេឃភ្លៀងហើយនិងចុះអ័ព្វ ក្នុងនោះមានមនុស្សជិះចំនួន១៣នាក់រងបួស០៣នាក់ និងខូចប្រឡាយទឹកបណ្ដោះទឹកប្រវែង៣០ម៉ែត្រ បាក់បង្គោលស្លាកសញ្ញាអស់២ដើម ហើយមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ។

លោកបានឲ្យដឹងទៀតថា អ្នកបើកបរថយន្តឈ្មោះ ឈុន ចំរើន ភេទប្រុសអាយុ៣៤ឆ្នាំជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរបើកបររថយន្តឲ្យក្រុមហ៊ុនរតនសម្បត្តិ រស់នៅភូមិរណេល ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប(បានរត់គេចខ្លួនបាត់)កម្លាំងជំនាញកំពុងស្រាវជ្រាវ។

ចំណែកបងប្អូនអ្នករងរបួសរួមមានឈ្មោះ
១- ឈ្មោះឆេង គឹមស្រន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរសញ្ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិកេត ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរនគិរី រងរបួសបែកក្បាលជង្គុងទាំង២ហើយចុកដើមទ្រូងនិងរលាត់ដៃជើង(របួសស្រាល)។

២- ឈ្មោះងន សាងហ៊ីម ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកសិករ រងរបួសចាស់កន្លែងបាក់ភ្លៅឆ្វេងហើម(របួសស្រាល)។៣- – ៣- ឈ្មោះ ស្រែង គឹមសាន ភេទប្រុស អាយុ០៨ ខែជនជាតិខ្មែរ មុខរបរក្នុងបន្ទុក រស់នៅភូមិឃុំជាមួយគ្នាខាងលើ។

បច្ចុប្បន្នជនរងគ្រោះទាំចងនោះកំពុងសម្រាក់ព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តមណ្ឌលគិរី ចំណែករថយន្តត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅស្នងការដ្ឋានរងចាំធ្វើការដោះស្រាយតាមនីតិវិធី៕ដោយ(មនោរម្យ)

Facebook Comments