រថយន្ត Land Cruisers ចុះចំណោតតាតៃ ក្រឡាប់ធ្លាក់ផ្លូវបុកជញ្ជាំងភ្នំ នៅស្រុកកោះកុង !

2843

នៅវេលាម៉ោង ២:៣០ នាទីរសៀល ថ្ងៃទី ២៩ – ០៧ – ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១ លើក លើផ្លូវជាតិលេខ ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១២៧-១២៨ នៅចំណុចចំណោតតាតៃ ស្ថិតក្នុង ភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង បង្ករដោយ រថយន្ត Land Cruisers ចុះចំណោទ ជ្រុលចង្កូត ក្រឡាប់ធ្លាក់ផ្លូវ ជ្រុលចង្កូតបុកជញ្ជាំងភ្នំ ។

រថយន្ត Land Cruisers ពណ៌ ខ្មៅ ពាក់ស្លាកលេខ កោះកុង 2A 3350 បើកបរដោយឈ្មោះ លាង កុម្ភៈ ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បើកបរក្នុងទិសដៅពី កោះស្តេច មកទីរួមខេត្ត បានជ្រុលចង្កូតក្រឡាប់ ធ្លាក់ផ្លូវបុកជញ្ជាំងភ្នំ នៅចំណុចកើតហេតុខាងលើ បណ្តាលឲ្យរងរបួសធ្ងន់-ស្រាល ០៩ នាក់ប្រុស ដោយបានបើកបុកនឹងរនាំងសុវត្តិភាពដងផ្លូវខូចខាតចំនួន ០១ ដេីម ។
មូលរហតុ ៖ បេីកបរក្នុងស្ថានភាពល្បឿនលឿន ពេលចុះចំណោត ។

បច្ចុប្បន្ន សមត្ថកិច្ចយេីង បានចុះជួយសង្គ្រោះ ជនរងគ្រោះ និងសំរួលសណ្តាប់ធ្នាប់ នៅកន្លែងកេីតហេតុ។

Loading...

Loading...

Loading...