លោក អាសាដ និងលោក ពូទីន សាទរគ្នាទៅវិញទៅមក ក្នុងខួបទី ៧៥ នៃទំនាក់ទំនងការទូត ស៊ីរី-រុស្ស៊ី

0
78

(អន្តរជាតិ)៖ ប្រធានាធិបតីស៊ីរីលោក បាសារអាល់ អាសាដ និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន កាលពីថ្ងៃអាទិត្យ បានផ្លាស់ប្តូរ ការអបអរសាទរខួបលើកទី 75 នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ។ យោងតាមភ្នាក់ងារព័ត៌មានរដ្ឋ SANA បានឲ្យដឹងថា លោក អាសាដ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការជំរុញទំនាក់ទំនង ជាមួយប្រទេសរុស្ស៊ីនៅគ្រប់កម្រិត ដើម្បីទទួលបានអត្ថប្រយោជន៍ សម្រាប់ប្រទេសទាំងពីរ ។

យោងតាមទីភ្នាក់ងារនេះ លោកប្រធានាធិបតីក៏បានសាទរ ចំពោះប្រតិបត្តិការយោធារុស្ស៊ី រួមជាមួយកងទ័ពស៊ីរី នៅក្នុងប្រទេសស៊ីរី ដោយនិយាយថា ប្រទេសរុស្ស៊ី បានរួមចំណែកយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម នៅលើទឹកដីស៊ីរី ។ លោក ពូទីន បានអះអាងថា ប្រទេសរបស់លោកនឹងបន្តគាំទ្រដល់ប្រទេសស៊ីរី ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន ហើយនឹងជួយដល់ដំណើរការកសាងប្រទេសឡើងវិញ ។ ឆ

លោក ពូទីន បាននិយាយថា “បទពិសោធដ៏ទូលំទូលាយប្រទេសទាំងពីរ ទទួលបានក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ នៅក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងវិស័យផ្សេងៗ ហើយសព្វថ្ងៃនេះ រុស្ស៊ី និងស៊ីរី ជា សម្ព័ន្ធមិត្តគ្នាទៅវិញទៅមក ក្នុងការប្រឈមនឹងការប្រយុទ្ធប្រឆាំង អំពើភេរវកម្ម និងភាពជ្រុលនិយមអន្តរជាតិ” ។

លោក ពូទីន បន្តថា “ខ្ញុំមានទំនុកចិត្តថា កិច្ចខិតខំប្រឹងប្រែងទៅវិញទៅមក រវាងស៊ីរី និងរុស្ស៊ី នឹងសម្រេចបានជ័យជំនះ ចុងក្រោយលើភេវរកម្មនៅលើទឹកដីស៊ីរី” ៕ (ដោយ៖ យុទ្ធ)

Facebook Comments