ឈ្មួញសំរុកដឹកដីដោយជីករណ្ដៅក្រោមឡេសបកដីស្រែតែអភិបាលស្រុកបិទភ្នែកបើកហោប៉ៅ…!

0
1746

តាកែវ៖ មេឈ្មួញមួយក្រុមកំពុងយករថយន្តធន់ធំៗនឹងគ្រឿងចក្រមកចាប់កំណើតជីកយកអាច៍ដីដឹកជញ្ជូនយ៉ាងអនាធិបតេយ្យដូចបុណ្យកឋិនដោយមិនញញឹតច្បាប់អីបន្តិចសោះ… !រីឯរណ្ដៅវិញខ្នាតយក្សជ្រៅហើយគ្នានបទដ្ឋានតែមេការប្រើពាក្យបកដីស្រែយកអាច៍ដីទៅវិញ។

ជាក់ស្ដែងកាលរសៀលពីថ្ងៃទី១៧ខែកក្ដដាឆ្នាំ២០១៩នោះនៅចំណុចខាងក្រោយភូមិឃ្លាំងសម្បត្តិឃុំពត់សរស្រុកបាទីខេតតាកែវដែលមានមេឈ្មួញកំពុងដំណើរការការដឹកជញ្ជូនយកអាច៍ដីដូចស្រមោចជញ្ជូនស្បៀងsix .. ។

ប្រភពពីរប្រជាពលរដ្ឋដែលមានដីស្រែនៅជិតរណ្ដៅនោះបានលើកឡើងថា៖ ក្រុមឈ្មួញដឹកដីដោយជីករណ្ដៅបានយ៉ាងជ្រៅឯរថយន្តដឹកជញ្ជូនវិញសុទ្ធតែប្រភេទធុនធំហើយមិនគ្របទេធ្លាក់មកលើដីស្រែដែលពួកគាត់កំពុងធ្វើស្រូវហើយបើទោះបីពួកគាត់ខំដាក់ជីយ៉ាងណាក៍ស្រូវមិនល្អដែរព្រោះអាចម៍ដីដែលជ្រោះធ្លាក់នោះជាប្រភេទដីបាទរណ្ដៅយ៉ាងជ្រៅ. ពិសេសទៅទៀតរណ្ដៅដែលពួកក្រុមឈ្មួញកំពុងជីកនៅមិធ្វើរបងទេពួកគាត់ភ័យខ្លាចតែធ្លាក់គោធ្លាក់ជ្រូកឬកូនតូចៗរបស់ពួកគាត់ធ្លាក់ចូលគឺមិនរសទេ។

ប្រភពបានបន្តទៀតថា៖
ទង្វើទាំអអស់របស់ក្រុមឈ្មួញរកសុីជីករណ្ដៅយកអាចម៍ដីខាងលើធ្វើអោយពួកគាត់មានការព្រួយបារម្មណ៍ហើយបានរិះគុណយ៉ាងខ្លាំងទៅលើលោកភួនឈីមអភិបាលស្រុកបាទីដែលគ្មានចំណាត់ការសោះពិសេលលោកមេឃុំពត់សរឥតអើពើរទៅលើបញ្ហាបទដ្ឋានជីកកកាយនឹងដឹកជញ្ជូនខុសបច្ចេកទេស
(មិនគ្រប់)ប្រហែលជាបានលាភសក្ការះយ៉ាងត្រជាក់ថ្លើមហើយមើលទៅ…?បានជាមិនយកឈើចាក់ធ្មេញទុលភ្នែកមើលរាស្រ្តមានទុក្ខយ៉ាងនេះសោះ ទុកអោយមេឈ្មួញធ្វើបានយ៉ាងអណាធិបតេយ្យយកលុយដាក់ហោប៉ៅរើកមុខរើកមាត់អាងខ្លួនជាអ្នកធំមានលុយមានអំណាចធ្វើតាមតែអំពើចិត្តយ៉ាងនេះ។

ពាក់ព័ន្ធបញ្ហាខាងលើនេះដែរលោកភួនឈីមអភិបាលស្រុកបាទីបានប្រាប់ភ្នាក់ងារយើងតាមប្រព័ន្ធទូរស័ព្ទកាលពីព្រឹកថ្ងៃទី១៨ខែកក្ដដាឆ្នាំ២០១៩នេះថា៖លោកគ្រាន់តែសីុញ៉េរបញ្ជាក់ទីតាំងប៉ុណ្ណោះរឿងទំហំលោកមិនដឹងទេគឺនៅលើមន្ទីររ៉ែនឹងថាមពលជាអ្នកកំណត់ហើយរឿងទំហំយ៉ាងណាក៍លោកមិនដឹងដែរគា្រន់តែដឹងថាទំហំប៉ុណ្ណាសុំត្រឹមរដ្ឋបាលខេត្តហើយទំហំប៉ុណ្ណាសុំដល់រដ្ឋបាលក្រសួងហើយនៅមន្ទីររ៉ែគេអ្នកចាត់ចែងរឿងស៊យសារក៕ ដោយ សនសុភ័ក្ដ

Facebook Comments