យន្តហោះLufthansaផ្ទុកអ្នកដំណើរ១៣៥នាក់ ត្រូវបង្ខំចិត្តចុះចតជាបន្ទាន់ ក្រោយសង្ស័យមានផ្ទុកគ្រាប់បែក

0
63

ប៊ែលក្រេត៖ យោងតាមការចេញផ្សាយពីសារព័ត៌មាន Channel News Asia នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ បានឲ្យដឹងថា

យន្តហោះដឹកអ្នកដំណើរ​​ Lufthansa មួយគ្រឿង ដែល​ធ្វើដំណើរទៅកាន់ទីក្រុង​Frankfurt ត្រូវបាន​ចុះចតជាបន្ទាន់ នៅអាកាសយានដ្ឋានរដ្ឋធានីប៊ែលក្រេត (Belgrade) នៃប្រទេសស៊ែប៊ី បន្ទាប់ពីមាន​ការព្រមានថា មានគ្រាប់បែកផ្ទុកនៅលើយន្តហោះនោះ។​

ជើងហោះហើរនេះ មានលេខសម្គាល់ LH 1411 បានចុះចតនាវេលាម៉ោង ៦៖១៥នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅអឺរ៉ុបខាងកើត) ក្រោយពីមានបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានរាយការណ៍​​ថា នៅលើយន្តហោះមានគេដាក់បង្កៃគ្រាប់បែក​។

យ៉ាងណាមិញ ទូរទស្សន៍រដ្ឋស៊ែប៊ី បានចេញផ្សាយថា អ្នកដំណើរ​​១៣០នាក់ និង ក្រុមនាវិកលើ​យន្តហោះ ​៥នាក់ ត្រូវបានជម្លៀសចេញពីយន្តហោះ បន្ទាប់ពី​បានចុះចតដោយ​ជោគជ័យនៅឯអាកាសយានដ្ឋាន Belgrade​។

​ជាក់ស្តែង ​មន្ត្រីប៉ូលិសជំនាញ បាន​ចុះពិនិត្យយន្តហោះនោះភ្លាមៗតែម្តង ប៉ុន្តែគ្មានគ្រាប់បែក​នោះឡើយ។ ហើយ​មន្ត្រីប៉ូលិសកំពុងតែបើកការស៊ើបអង្កេត រកជនដែលបានបង្ករឿងប្រឌិតនោះ​៕​

Facebook Comments