សមត្ថកិច្ចចុះពទ្ធ័ចាប់ជនជាតិចិន និងតៃវ៉ាន់ ជិត២០នាក់ ក្នុងចំការស្វាយមួយកន្លែង ករណីចាប់ជំរិតទារប្រាក់

1639

កំពង់ស្ពឺ៖ ជនសង្ស័យជាជនជាតិចិន និងតៃវ៉ាន់ សរុប១៨នាក់ ត្រូវបាន កម្លាំងស្នងការដ្ឋាននគរបាលខេត្ត ផែនអន្តោ ប្រវេសន៍ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ និងអាជ្ញាធរស្រុកបសេដ្ឋ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ញ៉ែម សៅ ស្នងការរងនគរបាលខេត្ត ដោយមានការសម្របសម្រួលពីលោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តកំពង់ស្ពឺ ចុះបង្ក្រាបនិងឃាត់ខ្លួនបាន កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ក្នុងចម្ការស្វាយរបស់ឈ្មោះ ហេ ជីវអេង ដែលបានជួលឲ្យទៅឈ្មោះ រ័ត្ន ពិន ក្នុងភូមិចារ ឃុំស្វាយចចឹប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ការឃាត់ខ្លួនជនបរទេសចំនួន ១៨នាក់នេះ ក្នុងនោះរួមមាន សញ្ជាតិចិន ០៦នាក់, តៃវ៉ាន់ ១២នាក់ ជាប់ពាក់ព័ន្ធនឹងករណីចាប់ជំរិត ទារប្រាក់តាមប្រព័ន្ធអ៉ីនធើណេត (VOIP) និងធ្វើការដកហូតសម្ភារ:មួយចំនួនមាន៖ ទូរស័ព្ទដៃ ម៉ាក អាយហ្វូន ចំនួន ២១គ្រឿង, អុបពូរ ០១គ្រឿង, សាំស៊ុង ០១គ្រឿង,ណូគា ០៦គ្រឿង (សរុប២៩គ្រឿង) អាយផេត ០៤គ្រឿង, កុំព្យូទ័រលេបថប់ ០៥គ្រឿង, ឌែសថប់ ០១គ្រឿង, ព្រីនធើ ០២គ្រឿង, ដុំWifi ០២គ្រឿង, ស្ទិកឃើ ០១គ្រឿង, ទូរស័ព្ទលើតុ ៣៣គ្រឿង (ថ្មី ០៨គ្រឿង), អាយកូម ០៦គ្រឿង, លុយដុល្លារក្លែងក្លាយ ០២ដុំ (៥២សន្លឹក)។

បច្ចុប្បន្នជនសង្ស័យទាំង ១៨នាក់រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការទៅតាមច្បាប់បន្តទៀត៕

Loading...
Loading...
Loading...