ចាប់បានទៀតហើយ! បើកែច្នៃ តែយ៉ាងនេះតើប្រជាពលរដ្ឋខ្មែរក្នុងប្រទេសទៅជាយ៉ាងណាទៅ….

1889

(ភ្នំពេញ)៖ ទីតាំងកែច្នៃសំណល់ប្រេងឆានាំចេញ ០១ កន្លែង ត្រូវបានសម្រេចឱ្យផ្អាកដំណើរការជាបណ្តោះអាសន្ន បន្ទាប់ពីមន្រ្តីសាខាកាំកុងត្រូលកំពុងផែស្ងួតចុង រកឃើញភាពមិនប្រក្រតី កាលពីរសៀលថ្ងៃ១២ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចទីតាំង ផ្លូវ ៦៩ សង្កាត់ផ្សារចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

តាមលទ្ធផលរបស់ មន្រ្តីជំនាញបានសង្កេតឃើញថា ទីតាំងកែច្នៃសំណល់ប្រេងឆានោះពុំមានច្បាប់អាជីវកម្មអនុញ្ញាតត្រឹមត្រូវ ហើយក្នុងចំណោមផលិតផលទាំងអស់មានផលិតផល ២មុខ ជាទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ដែលមានចំនួនស្មើនឹង ៣៥ កេស។

ក្រោយពីការត្រួតពិនិត្យ ព្រះរាជអាជ្ញារងបានសម្រេចផ្អាក ទីតាំងកែច្នៃបណ្តោះអាសន្ន និងបានដកហូតទំនិញខូចគុណភាព និងហួសទាំងអស់នេះរក្សាទុកដើម្បីធ្វើការបំផ្លាញចោលទៅតាមនិតិវីធី ហើយអញ្ជើញតំណាងទីតាំងទៅធ្វើកិច្ចសន្យានៅគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងធ្វើច្បាប់ឲ្យបានត្រឹមត្រូវឡើងវិញ។ ព្រមទាំងយកគំរូមួយចំនួនបញ្ជូនទៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូលផងដែរ៕ (ដោយ៖ យុទ្ធ)