អ៊ីតាលី ចិន សន្យាថា ពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រពហុភាគីនិយម

0
41

(អន្តរជាតិ)៖ ប្រទេសអ៊ីតាលី និងប្រទេសចិន បានធ្វើកិច្ចចរចាហិរញ្ញវត្ថុកម្រិតខ្ពស់ នៅទីក្រុងមីឡង់កាលពីថ្ងៃពុធ ដោយសន្យាថានឹងធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យហិរញ្ញវត្ថុ ហើយនឹងបង្កើនការគាំទ្រដល់ពាណិជ្ជកម្មពហុភាគីនិយម ។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអ៊ីតាលី លោក Giovanni Tria និងរដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុចិន លោក លីវ គុន បានធ្វើជាសហប្រធាននៃកិច្ចសន្ទនាហិរញ្ញវត្ថុ អ៊ីតាលី – ចិន ជាលើកដំបូង បន្ទាប់ពីការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ (MoU) ស្តីពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ។

ព្រឹត្តិការណ៍នេះបានធ្វើឡើងមុន វេទិកាហិរញ្ញវត្ថុមួយ ដែលពាក់ព័ន្ធនឹងវិស័យឯកជន និងវិស័យសាធារណៈសំខាន់ៗមកពីប្រទេសទាំងពីរ ដោយមានក្រុមអ្នកជំនាញខុសៗគ្នា ផ្តោតលើប្រធានបទនានា រាប់បញ្ចូលទាំងម៉ាក្រូសេដ្ឋកិច្ច ទៅកាន់ហិរញ្ញវត្ថុពិភពលោក ចាប់ពីវិស័យធនាគារ និងធានារ៉ាប់រងដល់ការវិនិយោគ ។ រដ្ឋមន្រ្តីទាំងពីរ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីកិច្ចចរចានេះថា “ភាគីទាំងពីរអះអាងពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទ្វេភាគី” ។ នៅក្នុងសុន្ទរកថាស្តីពីពាណិជ្ជកម្ម អ៊ីតាលី និងចិន បានបង្ហាញពីនិន្នាការកើនឡើងថេរ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ។

លោករដ្ឋមន្ត្រីអ៊ីតាលី បាននិយាយថា “ការលក់របស់អ៊ីតាលីទៅកាន់ប្រទេសចិន បានកើនឡើងពី 9 ពាន់លានអឺរ៉ូ (10,1 ពាន់លានដុល្លារ) នៅក្នុងឆ្នាំ2010 ដល់ 13,2 ពាន់លានអឺរ៉ូ នៅក្នុងឆ្នាំ2018 ខណៈដែលការនាំចូលពីប្រទេសចិន មានចំនួនប្រហែល 30 ពាន់លានអឺរ៉ូ ។ ទិន្នន័យពីក្រសួងហិរញ្ញវត្ថុអ៊ីតាលី​ និងការិយាល័យស្ថិតិ Eurostat របស់សហភាពអឺរ៉ុប (EU) បានបង្ហាញថាពាណិជ្ជកម្មរវាងប្រទេសអ៊ីតាលី និងប្រទេសចិន បានកើនលើស 43 ពាន់លានអ៊ឺរ៉ូ ក្នុងឆ្នាំ2018 ។

ប្រទេសអ៊ីតាលី គឺជាទីផ្សារធំទី4 របស់ចិន កាលពីឆ្នាំ2018 ខណៈប្រទេសចិន គឺជាទីផ្សារទី9 សម្រាប់ការនាំចេញរបស់អ៊ីតាលី ក្នុងកម្រិតសកលលោក និងជាទីផ្សារសំខាន់បំផុតនៅអាស៊ី ។ នៅក្នុងសេចក្តីថ្លែងការណ៍រួម ភាគីទាំងពីរក៏បានពន្យល់ផងដែរ ថាប្រទេសអ៊ីតាលីនឹងស្វាគមន៍ ការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការបើកចំហវិស័យហិរញ្ញវត្ថុ និងការអនុវត្តវិធានការ ដែលពាក់ព័ន្ធ ដូចជា ការអនុញ្ញាតឱ្យអាជីវកម្មបរទេស អាចកាន់កាប់ភាគហ៊ុន 51 ភាគរយ នៅក្នុងវិស័យមូលប័ត្រអនាគតនិងធានារ៉ាប់រងអាយុជីវិត ។

រដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុចិន លោក លីវ គុន

នៅទីបំផុត រដ្ឋមន្រ្តីហិរញ្ញវត្ថុនៃប្រទេសទាំងពីរ បានសន្យាថានឹងលើកកម្ពស់ប្រព័ន្ធសេដ្ឋកិច្ចអន្តរជាតិ ដែលមានមូលដ្ឋានលើច្បាប់ ដើម្បីគាំទ្រដល់ពហុភាគីនិយម នៅក្នុងប្រព័ន្ធពាណិជ្ជកម្ម អង្គការពាណិជ្ជកម្មពិភពលោក​ (WTO) ជាស្នូល និងដើម្បីជំរុញការចូលរួម នៅក្នុងការកែទម្រង់សេដ្ឋកិច្ចពិភពលោក អភិបាលកិច្ច ដើម្បីលើកកម្ពស់កំណើន ដែលមានគុណភាពខ្ពស់ រឹងមាំ និរន្តរភាព និងមានតុល្យភាព ” ៕ ដោយ៖ យុទ្ធ

Facebook Comments