បង្ក្រាបក្រុមចោរឆក់វ័យក្មេង ដែលធ្លាប់ធ្វើសកម្មភាពជិត២០លើក នៅខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យ សមត្ថកិច្ចឃាត់ខ្លួនបាន៤នាក់

0
663

ភ្នំពេញ៖ កម្លាំងនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ បានធ្វើការបង្ក្រាបក្រុមចោរឆក់វ័យក្មេងដ៏សកម្ម ដោយធ្វើការឃាត់ខ្លួនបានចំនួន៤នាក់ ខណៈដែលក្រុមទាំងនេះធ្លាប់ធ្វើសកម្មភាពឆក់ទៅលើប្រជាពលរដ្ឋចជិត២០ដងនៅក្នុងខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យ។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ប្រតិបត្ដិការចាប់ខ្លួនក្រុមជនសង្ស័យខាងលើនេះ ធ្វើការបង្ក្រាបបាន នៅចំណុចផ្លូវសហព័ន្ធរុស្ស៊ី ភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង៤នាក់រួមមាន

ទី១-ឈ្មោះ ឡូញ មីងសែង អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ទី២-ឈ្មោះ ប៉ែន វិរះ អាយុ២០ឆ្នាំ មុខរបរមិនពិត ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ទី៣-ឈ្មោះ ឈួន ចំរ៉ុង អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ទី៤-ឈ្មោះ ចាន់ ប្រុសពេជ្រ អាយុ១៩ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ក្នុងនោះដែលវត្ថុតាងដកហូតបានមាន៖ ម៉ូតូ២គ្រឿង ម៉ាក Honda Dream C125 ស៊េរី២០១៥ ពណ៍ខ្មៅពាក់ ស្លាកលេខភ្នំពេ 1FC-4284 និងម៉ាក Honda C110 ស៊េរី២០១២ ពណ៍ខ្មៅ ពាក់ស្លាកលេខ1FJ-5553។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ក្រុមពួកវាបានធ្លាប់ធ្វើសកម្មភាពចំនួន៣ដង នៅផ្លូវវេងស្រេង កាលកំឡុងចុងខែមិថុនា និងដើមខែកក្កដា ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ និងធ្វើជាង១០ដង នៅក្នុងខណ្ឌចំការមន។

ជនសង្ស័យបានបញ្ចូនមកកាន់ ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕

Facebook Comments