ឃាត់ខ្លួនឧកញ៉ាល្បីរកស៊ីឈើជាមេក្លោងកាប់ព្រៃឈេីនៅខេត្តមណ្ឌលគិរី

0
852

នៅថ្ងៃទី ៩ ខែ កក្ដដា ឆ្នាំ ២០១៩ ឧកញ៉ា ស៊ឹង សំអុល ដែលល្បីល្បាញខាងបំផ្លាញព្រៃឈេីនៅខេត្តមណ្ឌលគិរី គ្មានអ្នកណាហ៊ានប៉ះ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា ឃាត់ខ្លួនរួមជាមួយកូនចៅចំនួន ៣ នាក់ផ្សេងទៀត ខេត្តមណ្ឌលគិរី ។នេះបើតាមប្រភពពីសមត្ថកិច្ច ក្នុងការឃាត់ខ្លួននេះសមត្ថកិច្ចកងរាជអាវុធហត្ថបានដកហូតរថយន្តដឹកឈេីជាង ៤០ គ្រឿង ។

ប្រភពដដែលបន្តថា ខណៈពេលនេះ ឧកញ៉ា ស៊ឹង សំអុល និង កូនចៅ កំពុងស្ថិតនៅ ទីបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគីរី ។ គេមិនទាន់ដឹងថា តេីត្រូវបញ្ជូនខ្លួន ឧកញ៉ា ស៊ឹង សំអុល និងកូនចៅ មករាជធានីភ្នំពេញ ឬ ទុកចាត់ការនៅខេត្តមណ្ឌលគិរីនៅឡេីយទេ ។

Facebook Comments