កូនតិរច្ឆាន ផឹកស្រាស្រវឹងទាញដំបងវាយឪពុក និងកាប់បណ្ដាលអោយស្លាប់ក្នុងថ្លុកឈាមមួយរំពេចោឮឪ

0
856

(កំពង់ធំ)៖ ករណីឃាតកម្មដ៏សាហាវព្រៃផ្សៃដែលបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទី នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅភូមិឈើទាល ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដោយកូនប្រុសអកត្តញ្ញូ បានយកដំបងវាយឪពុក និងកាប់ជាច្រើនកាំបិត រួចថែមទាំងអារ.កឪពុកបណ្តាលឲ្យស្លាប់មួយរំពេច ។

ជនសង្ស័យជាកូនតិរច្ឆាន ឈោ្មះ អឿន ប៉ាក់ ភេទប្រុស អាយុ ២៨ឆាំ្ន ចំណែកជនរងគ្រោះជាឪពុកឈោ្មះ ឃិនប៉ិច អាយុ៥១ឆាំ្ន អ្នកទំាងពីរ រស់នៅកំពង់ធំរស់នៅភូមិឈើទាល ឃុំឈើទាល ស្រុកសណា្ដន់ ខេត្តកំពង់ធំ ។
.
បើតាមសមត្ថកិច្ចបានអោយដឹងថា ពិតជាមានឃាតកម្មកើតឡើងពិតមែន រវាងកូនបង្កើតអារ.កសម្លាប់ឪពុករបស់ខ្លួន បន្ទាប់ពីអ្នកទាំង២នាក់ ផឹកស្រាស្រវឹងដូចគ្នា កើតជាទំនាស់ពាក្យសម្តីឈានដល់ប្រើដំបងវាយ និងកាប់ជាច្រើនកាំបិត រួចអារ.កឪពុកបណ្តាលឲ្យស្លាប់យ៉ាងរន្ធត់ ។

សមត្ថកិច្ច បានបញ្ជាក់បន្ថែមថា មូលហេតុនៃអំពើឃាតកម្មនេះ បណ្តាលមកពីការផឹកសា្រស្រវឹងទាំងពីរនាក់៕

ជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក និងបន្ដការសាកសួរចម្លើយ ដើម្បីកសាងសំនុំរឿងបញ្ចូនទៅតុលាការ។

Facebook Comments