ឯកឧត្តម គួច ចំរើន បើកកិច្ចប្រជុំបន្ទាន់មួយ ពាក់ព័ន្ធបញ្ហាសំរាមក្នុងខេត្តព្រះសីហនុ!!!

1545

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបន្ទាន់មួយជាមួយរដ្ឋបាលក្រុង មន្ទីរស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុនប្រមូលសំរាម ក្នុងគោលបំណងពិភាក្សាដាក់ផែនការរៀបចំសណ្តាប់ធ្នាប់ ធ្វើអនាម័យបរិស្ថាន ជាពិសេសបញ្ហាសំរាមនៅក្នុងក្រុង ធ្វើយ៉ាងណាឲ្យបានស្អាតល្អ ឲ្យបានលឿន ដើម្បលើកសោភណ្ឌ័ភាពទីក្រុងទេសចរណ៍។

ក្នុងនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជម្រុញឲ្យរដ្ឋបាលក្រុង និងក្រុមហ៊ុនប្រមូលសំរាម រៀបចំផែនការសំអាតអនាម័យក្រុងឲ្យបានស្អាតនិងឆាប់រហ័ស ដើម្បីបរិស្ថានទីក្រុងស្អាតផង និងផ្តល់ការទុកចិត្តទៅដល់ប្រជាពលរដ្ឋ,មហាជន កុំឲ្យមានការរិះគន់ដូចពេលកន្លងមក ៕