ប្តីចិត្តកំណាចចាប់ប្រពន្ធ និងកូនតូច ចងរួចចាក់សាំងដុត សម្លាប់ ក្នុងភ្លក់ភ្លើង ទាំង៣នាក់

0
1189

សៀមរាប៖ ប្តីចិត្តកំណាចដោយសារមានទំនាស់ក្នុងគ្រួសារ បានចាប់ប្រពន្ធ និងកូនតូច ចងរួចចាក់សាំងដុតបណ្តាលឲ្យស្លាប់ទាំង៣នាក់ ក្នុងភ្នក់ភ្លើងតែមួយប៉ព្រិចភ្នែក។ ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុច ភូមិស្វាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានឱ្យដឹងថា ករណីហិង្សាដ៏សែនព្រៃផ្សៃនេះ ផ្តើមចេញពីជម្លោះក្នុងគ្រួសារ។ លោកបន្តថា មុនពេលកើតហេតុគ្រួសារខាងលើបានឈ្លោះប្រកែកគ្នា។ ក្នុងគ្រាដែលប្រពន្ធបីកូនខ្ចីទើបមានអាយុ២ខែរត់ទៅផ្ទះសាច់ញាតិបំណងឱ្យគេជួយបញ្ចប់រឿងជម្លោះ ជនសង្ស័យដែលជាប្តីកំណាចបានទិញសាំង២ដប ឡើងទៅលើផ្ទះកើតហេតុ ចាប់ប្រពន្ធចងចាក់សោរពីក្នុងហើយក៏ដុតផ្ទះបណ្តាលឲ្យស្លាប់ទាំង៣នាក់ក្នុងអណ្តាតភ្លើងតែម្តង។

លោកអធិការឱ្យដឹងទៀតថា ផ្ទះដែលរងការវាយប្រហារដោយអណ្តាតភ្លើងជារបស់ម្ចាស់ឈ្មោះ ជី មុំ អាយុ៥៧ឆ្នាំ និងប្រពន្ធឈ្មោះមុយ ររឿត អាយុ៥៨ឆ្នាំ។ ចំណែកជនបង្កឈ្មោះគង់ ចំណាន ភេទប្រុស អាយុ៣៤ឆ្នាំ ជាកម្មករសំណង់ ប្រពន្ធឈ្មោះជី ស្រីមុំ អាយុ៣៣ឆ្នាំ និងកូនតូចឈ្មោះមេត្តា ភេទប្រុស អាយុ២ខែ ពួកគេទាំងបីនាក់បានស្លាប់ក្នុងគំនរភ្លើង៕

Facebook Comments