សមត្ថកិច្ចស្រុកកណ្ដាលស្ទឹងឃាត់ខ្លួនជនសង័្សយបានម្នាក់រួមនឹងថ្នាំញៀនដប់កញ្ចប់និងម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល….!

1541

កណ្ដាល៖ នៅថ្ងៃ សៅរ៍០៥ កើត ខែ អាសាឍ ឆ្នាំ កុរ ឯកសក័ ព.ស២៥៦៣ ត្រូវនិងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩សមត្ថកិច្ចស្រុកកណ្ដាលស្ទឹងចុះបង្ក្រាបជនសង្ស័យបានម្នាក់នឹងម្នាក់់ទៀតរត់គេចខ្លួនបាត់ក្នុងករណីជួញដូរ និងប្រើប្រាស់ដោយច្បាប់នូវសារធាតុញៀនកើតហេតុ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១០នឹង៣០នាទីចំនុចភូមិ ទឹកនឹម ឃុំ កណ្តោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ប្រភពពីរសមត្ថកិច្ចបានអោយភ្នាក់ងារយើងដឹងថា៖ជនសង្ស័យចំនួន ០២នាក់ទី១.ឈ្មោះ ឈុន សុគន្ធ ភេទប្រុសអាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ទឹកនឹម ឃុំ កណ្តោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ រត់តុការ ( ឃាត់ខ្លួន)។ ទី២. ឈ្មោះ ហឹម វាសនា ហៅ ឆៃ ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិ ទឹកនឹម ឃុំ កណ្តោក ស្រុក កណ្ដាលស្ទឹង ខេត្ត កណ្ដាលមុខរបរ មិនពិតប្រាកដ(គេចខ្លួនបាត់)។

វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក) ចំនួន១០កញ្ចប់តូច។សំភារៈវេចខ្ចប់ និងប្រើប្រាស់ថ្នាំញៀនមួយចំនួន។

ប្រភពបានបន្តទៀតថា៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើត កំម្លាំងប៉ុស្ត៏នគរបាលរដ្ឋបាលឃុំកណ្តោក ទទួលបានពត៌មានពីមហាជនល្អថា មានជនសង្ស័យកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅចំនុចកើតហេតុ។

ក្រោយពីទទួលបានពត៌មានភ្លាមកំម្លាំងផ្នែកជំនាញបានសហការណ៍ជាមួយកំម្លាំងប៉ុស្ត៏នគរបាលរដ្ឋបាលឃុំ កណ្តោក ចុះទៅដល់កន្លែងកើតហេតុបានឃើញជនសង្ស័យកំពុងធ្វើសកម្មភាពក៏បានបង្រ្កាប់ ចាប់ឃាត់ខ្លួន និងចាប់យកវត្ថុតាងបានថ្នាំញៀនចំនួន១០កញ្ចប់តូចនៅលើគ្រែក្រោមខ្នើយរបស់ជនសង័្សយឈ្មោះ ឆៃ ដែលរត់គេចខ្លួនបាត់ រួចបញ្ជូនជនសង្ស័យមកកាន់អធិការដ្ឋានតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ឈុន សុគន្ធ បានសារភាពថាថ្នាំញៀនទាំង១០កញ្ចប់នេះជារបស់ជនសង្ស័យឈ្មោះ ឆៃ ចំនែកខ្លួនគ្រាន់តែទៅប្រើប្រាស់ថ្នាំញៀននៅផ្ទះរបស់ឈ្មោះឆៃទេ ។

បច្ជុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ ដោយ សនសុភ័ក្ដ