សហភាពអឺរ៉ុប បារាំង អាល្លឺម៉ង់ និងអង់គ្លេស ជំរុញឱ្យអ៊ីរ៉ង់ ធ្វើការផ្លាស់ប្តូរសេចក្តីសម្រេចអំពីអ៊ុយរ៉ានីញ៉ូម

0
54

អន្តរជាតិ៖ ប្រមុខការទូតនៃសហភាពអឺរ៉ុប បារាំង អាល្លឺម៉ង់ និងអង់គ្លេស បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំង ហើយបានជំរុញឱ្យអ៊ីរ៉ង់ បដិសេធចោលការសំរេចចិត្តរបស់ខ្លួន ក្នុងការរំលោភលើដែនកំណត់អំពីអ៊ុយរ៉ានីញ៉ូម នៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ 2015 ។

សេចក្តីថ្លែងការណ៍រួម ដែលបានចុះហត្ថលេខា ដោយមេដឹកនាំការទូតសហភាពអឺរ៉ុបលោក Federica Mogherini និងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ គឺលោក Jean-Yves Le Drian នៃប្រទេសបារាំង លោក Heiko Maas របស់ប្រទេសអាល្លឺម៉ង់ បាននិយាយថា “យើងសូមអំពាវនាវឱ្យអ៊ីរ៉ង់ បញ្ចៀសជំហ៊ាននេះ និងបញ្ឈប់វិធានការបន្ថែមទៀត ដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ” ។

ក្រុងតេអេរ៉ង់ បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានធ្វើការសម្រេចបែបនេះ ជាការឆ្លើយតបចំពោះក្រុងវ៉ាស៊ីនតោន ដែលបានបោះបង់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរកាលពីឆ្នាំមុន និងបានវាយប្រហារទៅលើការនាំចេញប្រេងដ៏សំខាន់របស់អ៊ីរ៉ង់ និងប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈការដាក់ទណ្ឌកម្ម ។ ប្រទេសអ៊ីរ៉ង់ ដែលបានព្យាយាមដាក់សម្ពាធ លើភាគីដែលនៅសេសសល់ក្នុងកិច្ចព្រមព្រៀង បានប្រកាសកាលពីថ្ងៃទី8 ខែឧសភាថា ខ្លួននឹងលែងគោរពតាមដែនកំណត់ លើសារធាតុអ៊ុយរ៉ានីញ៉ូមនិងអុកស៊ីតធ្យូងថ្មចម្រាញ់ ។ អ៊ីរ៉ង់បានគំរាមកំហែងបោះបង់ចោល កិច្ចសន្យានុយក្លេអ៊ែរបន្ថែមទៀត ប្រសិនបើដៃគូដែលនៅសល់ដូចជា អង់គ្លេស ចិន បារាំង អាល្លឺម៉ង់ និងរុស្ស៊ី មិនបានជួយអ៊ីរ៉ង់ឲ្យគេចផុត ពីការដាក់ទណ្ឌកម្ម ជាពិសេស ការលក់ប្រេងរបស់ខ្លួន ។

សេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃអង្គារបានឱ្យដឹងថា៖ «យើងបានយល់ស្របថា ការប្តេជ្ញាចិត្តរបស់យើង ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ គឺអាស្រ័យលើការអនុលោម តាមច្បាប់ពេញលេញរបស់អ៊ីរ៉ង់» ។ យើងសោកស្តាយចំពោះការសម្រេចចិត្ត ដោយអ៊ីរ៉ង់ដែលគេបានហៅថា ជាឧបករណ៍សំខាន់មួយ នៃការមិនរីកសាយអាវុធនុយក្លេអ៊ែរ។ (AFP ថ្ងៃទី០៣ ខែកក្កដា)

Facebook Comments