អង់គ្លេសសង្ឃឹមថា ចិននឹងគោរពតាម សន្ធិសញ្ញាទីក្រុងហុងកុង ឆ្នាំ1984

0
37

អន្តរជាតិ៖ លោក Jeremy Hunt រដ្ឋមន្ត្រីក្រសួងការបរទេស បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសអង់គ្លេសរំពឹងថា ប្រទេសចិននឹងគោរពតាមសន្ធិសញ្ញាឆ្នាំ 1984 ដែលធានាសេរីភាពជាមូលដ្ឋាន ដល់អតីតអាណានិគមអង់គ្លេសក្រុងហុងកុងក្នុងរយៈពេល 50 ឆ្នាំ ។ ប្រទេសចិន បានហៅការតវ៉ាហិង្សានៅហុងកុងថា ជាបញ្ហាប្រឈម ចំពោះការគ្រប់គ្រងរបស់ខ្លួន បន្ទាប់ពីបាតុករ បានវាយលុកចូលសភានីតិប្បញ្ញត្តិ ។

មនុស្សរាប់លាននាក់ បានប្រមូលផ្តុំគ្នាប្រឆាំងនឹងច្បាប់ ដែលព្យាយាមឱ្យប្រជាជននៅហុងកុង ត្រូវបានធ្វើបត្យាប័នទៅដីគោក ដើម្បីជំនុំជម្រះនៅតុលាការដែលគ្រប់គ្រង ដោយបក្សកុម្មុយនិស្ត ។ ប្រទេសចិន និងអង់គ្លេស បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយ នៅឆ្នាំ 1984 ស្តីពីលក្ខខណ្ឌនៃការវិលត្រឡប់របស់ក្រុងហុងកុង ប៉ុន្តែក្រុងប៉េកាំងបាននិយាយថា កិច្ចព្រមព្រៀងនេះ គឺជាឯកសារប្រវត្តិសាស្រ្ត ដែលមិនមានសារៈសំខាន់ក្នុងការអនុវត្តជាក់ស្តែង ។

លោក Hunt បានថ្លែងថា៖ «វាជាឯកសារច្បាប់ ដែលមានសុពលភាពសម្រាប់ 50 ឆ្នាំហើយខណៈដែលប្រទេសចិន នឹងធ្វើតាមកាតព្វកិច្ចផ្នែកច្បាប់អន្តរជាតិ » ។ ទីក្រុងហុងកុង ត្រូវបានប្រគល់ទៅឲ្យប្រទេសចិនវិញក្នុងឆ្នាំ 1997 ក្រោមរូបមន្ត “ប្រទេសមួយ និងប្រព័ន្ធពីរ” ។ ប្រទេសចិន បាននិយាយកាលពីថ្ងៃចន្ទថា ចក្រភពអង់គ្លេសលែងមានការទទួលខុសត្រូវ ចំពោះទីក្រុងហុងកុងទៀតហើយ គួរតែបញ្ឈប់ “ការធ្វើសកម្មភាព” អំពីបញ្ហាហុងកុង ។ (Reuters ថ្ងៃទី០៣ ខែកក្កដា)

Facebook Comments