រដ្ឋលេខាធិការប្រចាំការវង្សី វិស្សុតស្នើសហគ្រិនទាំងអស់ ត្រូវចេះ ចាប់យក ឧកាសនិងមានជំហររួមដោះស្រាយបញ្ហាកើតចេញពីបដិវត្តន៍ឧស្សាហកម្មទី៤

0
1458

ភ្នំពេញៈលោកវង្សីវិស្សុតរដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាអនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងក្នុងសន្និបាតពាក់កណ្តាលឆ្នាំនៃសមាគមសហគ្រិនវ័យក្មេងកម្ពុជាថា«ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងសេដ្ឋកិច្ចឌីជីថលកម្ពុជា រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាននិងកំពុងផ្តួចផ្តើមកម្មវិធីយ៉ាងហោចណាស់ចំនួន៥ដើម្បី គាំទ្រដល់ប្រព័ន្ធ អេកូសហគ្រាសធុនតូចនិងមធ្យម ដែលរួមមាន៖

ទី១.ការបង្កើតមូលនិធិអភិវឌ្ឍន៍ជំនាញ(SDF)ដើម្បីជំរុញនិងលើក ទឹកចិត្តការ ចូលរួមរបស់វិស័យឯកជន។

ទី២.ការបង្កើតមជ្ឈមណ្ឌលបណ្តុះធុរៈកិច្ចថ្មីតេជោ មានគោលបំណង បណ្តុះអាជីវកម្មជោគជ័យ តាមរយៈការលើកកម្ពស់ភាពជាសហគ្រិន និងសមត្ថភាពក្នុងការច្នៃប្រឌិតថ្មី។

ទី៣.ការលើកទឹកចិត្តពន្ធដារសម្រាប់សហគ្រាសធុនតូចនិងមធ្យម មានគោលបំណងលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យមថ្មី និងវិស័យដែលមានស្រាប់ ក្នុងវិស័យអាទិភាពនានា។

ទី៤.ការដាក់ឱ្យដំណើរការធនាគារ SMEs ដែលមានដើមទុនដំបូង ១០០ លានដុល្លារអាមេរិកនៅចុងឆ្នាំ២០១៩ឬដើមឆ្នាំ២០២០ ខាងមុខនេះ មានគោលបំណងគាំទ្រដល់វិស័យអាទិភាពមួយចំនួន ដូចជា វិស័យកម្មន្តសាល, វិស័យសេវាកម្មដែលគាំទ្រវិស័យកម្មន្តសាល, ការកែច្នៃកសិផល និងម្ហូបអាហារ, ធុរៈកិច្ចដែលមាននវានុវត្តខ្ពស់, វិស័យទេសចរណ៍, វិស័យលក់ដុំ និងលក់រាយ។

ទី៥.ការបង្កើតមូលនិធិអភិវឌ្ឍន៍សហគ្រិន (EDF) មានគោលបំណងគ្រប់គ្រង និងគៀគរធនធាន ដើម្បីគាំទ្រការអភិវឌ្ឍន៍ប្រព័ន្ធអេកូនៃសហគ្រិនភាព និងដើម្បីផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុនិងមិនមែនហិរញ្ញវត្ថុដល់សកម្មភាព ពាក់ព័ន្ធនានា៕

Facebook Comments