កាលប្រវត្តិ នៃកិច្ចចរចានុយក្លេអ៊ែរ ត្រាំ-គីម

0
33

អន្តរជាតិ​៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានជួបជាមួយលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងកាលពីថ្ងៃអាទិត្យ នៅលើបន្ទាត់ព្រំដែនរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ដែលជាកិច្ចប្រជុំលើកទី 3 របស់មេដឹកនាំទាំងពីរ ចាប់តាំងពីបានចាប់ផ្តើមការចរចាកាលពីឆ្នាំមុនមក ដើម្បីដោះស្រាយវិបត្តិនុយក្លេអ៊ែរ ។

ថ្ងៃទី7 ខែមីនា ឆ្នាំ2018 : បេសកជនពិសេសរបស់កូរ៉េខាងត្បូង ត្រឡប់មកពីទស្សនកិច្ច នៅទីក្រុងព្យុងយ៉ាង ហើយនិយាយថា លោក គីម មានឆន្ទៈចង់ពិភាក្សាអំពីអនាគតអាវុធនុយក្លេអ៊ែរ ជាមួយទីក្រុងវ៉ាស៊ីនតោន ។ ប៉ុន្មានថ្ងៃក្រោយមក ក៏មានការអញ្ជើញរបស់លោក គីម ឱ្យជួប ។

ថ្ងៃទី21 ខែមេសា ឆ្នាំ 2018 : កូរ៉េខាងជើងនិយាយថា ខ្លួនបានពន្យារពេលសាកល្បងនុយក្លេអ៊ែរ និងមីស៊ីលរយៈចម្ងាយឆ្ងាយ ហើយបានផ្លាស់ប្តូរការយកចិត្តទុកដាក់របស់ខ្លួន ដើម្បីកែលម្អសេដ្ឋកិច្ច ។ ថ្ងៃទី9 ខែឧសភា ឆ្នាំ2018 : រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo ធ្វើទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង ដើម្បីរៀបចំកិច្ចប្រជុំ ត្រាំ-គីម ដែលបានគ្រោងទុក។ ប្រទេសកូរ៉េខាងជើង ដោះលែងជនជាតិអាមេរិក ៣នាក់ ដែលបានចាប់ដាក់គុក ។

ថ្ងៃទី12 ខែមិថុនា ឆ្នាំ2018 : លោក ត្រាំ និងលោក គីម ជួបគ្នានៅសិង្ហបុរី សម្រាប់កិច្ចប្រជុំកំពូលលើកដំបូង រវាងមេដឹកនាំសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ចាប់តាំងពីចប់សង្គ្រាមកូរ៉េឆ្នាំ1950-53 ។ លោក គីម ប្តេជ្ញាធ្វើការឆ្ពោះទៅរកការសម្រេចឱ្យបាន នូវការលុបបំបាត់ចោលឲ្យបានពេញលេញនូវអាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ ។

ថ្ងៃទី1 ខែមករា ឆ្នាំ2019 : លោក គីម ក្នុងសុន្ទរកថាក្នុងពិធីចូលឆ្នាំថ្មីរបស់លោកបាននិយាយថា លោកសង្ឃឹមថានឹងបន្តកិច្ចប្រជុំកំពូលនុយក្លេអ៊ែររបស់លោក ជាមួយលោក ត្រាំ ប៉ុន្ដែលោកក៏នឹងស្វែងរកមធ្យោបាយថ្មីមួយ ប្រសិនបើសហរដ្ឋអាមេរិក នៅតែបន្តដាក់ទណ្ឌកម្ម និងដាក់សម្ពាធលើប្រទេសកូរ៉េខាងជើង។

ថ្ងៃទី27-28 ខែកុម្ភៈ ឆ្នាំ2019: លោក ត្រាំ និងលោក គីម ជួបប្រជុំគ្នានៅទីក្រុងហាណូយ ប្រទេសវៀតណាម សម្រាប់កិច្ចប្រជុំកំពូលលើកទី 2 ។ កិច្ចប្រជុំបានដួលរលំ មិនបានឈានដល់កិច្ចព្រមព្រៀងណាមួយទេ បន្ទាប់ពីលោក ត្រាំ បដិសេធការអំពាវនាវរបស់លោក គីម ឱ្យមានការបន្ធូរបន្ថយទណ្ឌកម្មដ៏សំខាន់ ជាថ្នូរមកវិញសម្រាប់ការរំសាយនុយក្លេអ៊ែរ ។

ថ្ងៃទី13 ខែមេសា ឆ្នាំ2019 : លោក គីម និយាយថា លោកបើកចំហចំពោះកិច្ចប្រជុំមួយទៀត ជាមួយលោក ត្រាំ ប៉ុន្តែកំណត់ចុងឆ្នាំនេះ ជាថ្ងៃផុតកំណត់សម្រាប់ទីក្រុងវ៉ាស៊ីនតោន ដើម្បីផ្តល់នូវលក្ខខណ្ឌ ដែលអាចទទួលយកបានសម្រាប់កិច្ចព្រមព្រៀង ។

ថ្ងៃទី9 ខែឧសភា ឆ្នាំ2019 : កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលរយៈចម្ងាយខ្លី ចំនួន ២គ្រាប់ ឆ្ពោះទៅកាន់សមុទ្រ ជាការបាញ់បង្ហោះលើកទី 2 របស់ខ្លួន ក្នុងរយៈពេល ៥ថ្ងៃ នៃការផ្អាកការបាញ់សាកល្បង ។ ការបង្ហោះនេះត្រូវបានគេមើលឃើញថា ជាការខិតខំប្រឹងប្រែង ដើម្បីរារាំងសម្ពាធលើទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល ។

ថ្ងៃទី29 ខែមិថុនា ឆ្នាំ 2019 : នៅក្នុងសារលិខិតមួយលោក ត្រាំ បានអញ្ជើញលោក គីម ឱ្យចាប់ដៃគ្នាក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់តំបន់គ្មានយោធារបស់កូរ៉េ ។ អនុរដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងជើង លោក Choe Son Hui បានហៅការផ្តល់ជូនរបស់លោក ត្រាំ ថា “ជាសំណើគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់” ៕ 

Facebook Comments