ចៅស្រវឹងស្រា វាយជីតាអាយុ៩០ឆ្នាំ បែកមុខ!!

1870

ភ្នំពេញ: យុវជនម្នាក់ផឹកស៊ីស្រវឹងស្រា ប្រើហិង្សាវាយជីតារបស់ខ្លួនអាយុ៩០ឆ្នាំបែកមុខរងរបួសធ្ងន់ វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ឃាត់មិនឈ្នះ ប្តឹងប៉ូលិសចាប់ខ្លួនកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ចៅចិត្តអប្រិយមានឈ្មោះ រស់ សេរីវិចិត្រសត្យា ហៅរាជ ភេទប្រុស មុខរបរទាត់ខ្យល់ មានទីលំនៅផ្ទះកើតហេតុ មានសាធាតុញៀន ធ្លាប់ជាប់ពន្ធនាគារព្រៃស២ឆ្នាំ បទប្លន់ ធ្លាប់ជាប់មណ្ឌលកែប្រែបន្សាបគ្រឿងញៀនឱកាសខ្ញុំ ៦ខែ ចេញមកវិញមិនរាងចាល ការងារមិនរកធ្វើ គិតតែពីដើរចាប់ខ្យល់ ទាត់ខ្យល់ ផឹកស៊ីប៉ោឡែ មកដល់ថ្ងៃមុនកើតហេតុ ជនសង្ស័យ នាំគ្នាផឹកស៊ីជាមួយអ្នកក្បែរខាង អស់ស្រាបៀរជាង១កេស ស្រវឹងចូលផ្ទះ ស្រែកឡូឡា ជីតា ថាកុំមាត់ខ្មាស់គេ តែមិនស្តាប់ ទាត់ធាក់ របស់របរ ក្នុងផ្ទះ ក្រុមគ្រួសារ ឃាត់លែងស្តាប់ ប្រើហឹង្សា វាយលើមុខជីតា ឈ្មោះ ងួន ឡាយ អាយុ៩០ឆ្នាំ រស់នៅផ្ទះកើតហេតុ មានស្រុកកំណើត ស្រុកពារាំង ខេត្តព្រៃវែង រងរបួសបែកមុខ ទ្រាំលែងបាន ប្តឹងប៉ូលិសឃាត់ខ្លួន ។

ក្រោយកើតហេតុជនសង្ស័យត្រូវបានឃាត់ខ្លួន តាមបណ្តឹងក្រុមគ្រួសារ នាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ៣ កសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌ អនុវត្តបន្តតាមនីតិវិធី ៕

Loading...