ប្រទះឃើញសាកសពជនបរទេសម្នាក់ដេកស្លាប់ដោយរាងកាយស្គមស្គាំង សល់តែស្បែកនិងឆ្អឹង

0
1695

តាមប្រភពពីអធិការដ្ឋាននគរបាលក្រុងសៀមរាបបានអោយដឹងថា ម្សិលមិញនេះមានសេចក្តីរាយការណ៍មួយថានៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ មានករណីជនបរទេសម្នាក់បានដេកស្លាប់ដោយរាងកាយស្គមស្គាំង សល់តែស្បែកនិងឆ្អឹង ថែមទាំងមានការកាត់ជើងធ្វេងត្រឹមជង្គង់ទៀតផង គឺស្ថិតនៅចំនុច ផ្ទះល្វែង (Apartament)មួយកន្លែងដែលកេីតហេតុនៅវេលាម៉ោងប្រមាណជាង ៣រសៀល បង្ករអោយមានការភ្ញាក់ផ្អើល ស្ថិតនៅក្រុមទី០៥ ភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។

សមត្ថកិច្ចថា សពរងគ្រោះ មាន ឈ្មោះ Nelson Esch Antony Steven ភេទប្រុស ជនជាតិអាហ្រ្វិកខាងត្បូង(South Africa) អាយុ ៦៨ឆ្នាំ មុខរបរ ចូលនិវត្តន៍ បច្ចុប្បន្នបានមកស្នាក់នៅបន្ទប់លេខ5A កន្លែងកើតហេតុ។ តាមការពិនិត្យកន្លែងកេីតហេតុ ដែលត្រូវបានការពារនោះ ពុំមានអ្វីគួអោយកត់សំគាល់ឡេីយ ។

តែគេសង្កេតឃើញថាស្ថានភាពសាកសពស្គមសល់តែស្បែកនិងឆ្អឹងហើយមានស្នាមកាត់ជើងឆ្វេង(ស្នាមកាត់ចាស់) គ្រប់សរីរាង្គនៃសពពុំមានស្លាកស្នាមអ្វីគួរអោយកត់សំគាល់ទេ ។

បច្ចុប្បន្ន សពត្រូវបានការិយាល័យបច្ចេកទេសបញ្ជូនយកទៅតម្កល់ទុកនៅមន្ទីរ ពេទ្យរុស្ស៊ី ។

តាមការសន្និដ្ឋានរបស់គ្រូពេទ្យកោសល្យវិច្ច័យជំនាញ សពរងគ្រោះបានស្លាប់ដោយសារ ដំបៅ ក្លាយ ហើយមេរោគវាយលុកចូលក្នុងឈាមក្រោយពេលការកាត់ជើងហើយមិនបានទៅព្យាបាលត្រឹមត្រូវ។

Facebook Comments