ករណីក្មេងស្លាប់ដោយសារផ្លែគូលែនកាន់តែបង្ករភាពស្មុគស្មាញនៅឥណ្ឌា

121

ពលរដ្ឋឥណ្ឌាក្នុងរដ្ឋប៊ីហា ធ្វើបាតុកម្មទាមទារបង្កើនការព្យាបាលកុមារថែមទៀត បន្ទាប់ពីកុមារ ១០៣ នាក់បានស្លាប់ និង កុមាររាប់សិបនាក់ទៀតនៅដេកកកកុញក្នុងមន្ទីរពេទ្យព្រោះជំងឺរលាកស្រោមខួរធ្ងន់ធ្ងរ (Acute Encephalitis Syndrom) ។ នេះជាជំងឺដែលកើតមានឡើងជារៀងរាល់ឆ្នាំនៅរដូវផ្លែគូលែនទុំ ។

ថ្វីត្បិតតែកន្លងមក គេបានរកឃើញថាមានសារធាតុពុលនៅក្នុងផ្លែគូលែនដែលមានដាំដុះនៅក្នុងរដ្ឋនេះក្តី ក៏មន្ត្រីសុខាភិបាលឥណ្ឌាបាននិយាយថាមូលហេតុគឺមកពីវីរុស បាក់តេរី និង ជាតិពុល ដែលមកពីប្រភពជាច្រើន ៕