ប្រធានាធិបតីចិនចេញដំណើរទៅកូរ៉េខាងជើងមុនកិច្ចប្រជុំ G20

0
79

ប្រធានាធិបតីចិនលោកស៊ីជីនពីង (Xi Jinping) បានចាកចេញពីប្រទេសចិនក្នុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រទៅកាន់ទីក្រុងព្យុងយ៉ាងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី ២០ មិថុនា ដោយចាប់ផ្ដើមឡើងវិញនូវសម្ព័ន្ធមិត្ត ដែលលោកនិងមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនប្រឈមមុខនឹងបញ្ហាផ្ទាល់ខ្លួន ជាមួយប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ។

លោកស៊ីគឺជាប្រធានាធិបតីចិនដំបូងគេដែលធ្វើទស្សនកិច្ចទៅកាន់កូរ៉េខាងជើងក្នុងរយៈពេល ១៤ ឆ្នាំ បន្ទាប់ពីទំនាក់ទំនងរវាងសម្ព័ន្ធមិត្តសម័យសង្គ្រាមត្រជាក់មានភាពយ៉ាប់យ៉ឺនក្នុងបញ្ហានុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង និងការគាំទ្រជាបន្តបន្ទាប់របស់ទីក្រុងប៉េកាំងចំពោះការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។

លោកស៊ីកំពុងប្រឹងប្រែងដើម្បីជួសជុលចំណងទំនាក់ទំនងជាមួយមេដឹកនាំកូរ៉េខាងជើងវ័យក្មេងដែលបានទៅជួបមិត្ដចាស់របស់គាត់បួនដងនៅចិនកាលពីឆ្នាំមុន ហើយទីក្រុងប៉េកាំងបានអំពាវនាវឱ្យមានការបន្ធូរបន្ថយទណ្ឌកម្ម។ លោកស៊ីនឹងចំណាយពេលទស្សនកិច្ចពីរថ្ងៃជាមួយប្រពន្ធរបស់លោកឈ្មោះ Peng Liyuan រដ្ឋមន្ត្រីក្រសួងការបរទេសលោកវ៉ាងយី និងជាន់ខ្ពស់មន្រ្តីដទៃទៀត យោងតាមការផ្សព្វផ្សាយរបស់ CCTV ។

ដំណើរទស្សនកិច្ចនេះគឺជាឱកាសមួយសម្រាប់ប្រទេសចិនដើម្បីបង្ហាញឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់។ លោក លឹម អ៊ុលជុល សាស្ត្រាចារ្យសិក្សាផ្នែកកូរ៉េខាងជើងនៅសាកលវិទ្យាល័យ Kyungnam បាននិយាយថា “សម្រាប់ប្រទេសកូរ៉េខាងជើងការប្រជុំខាងមុខនេះ បង្ហាញថាប្រទេសចិនមានខ្សែពួររបស់ខ្លួនហើយដើម្បីផ្ញើសារទៅកាន់ទីក្រុងវ៉ា ស៊ីនតោនឲ្យដឹងថា គួរតែបញ្ឈប់ឥរិយាបថគាបសង្កត់អ្នកដទៃ ។

ការចរចារវាងលោក ត្រាំ និងលោកគីមបានបរាជ័យបន្ទាប់ពីជំនួបកំពូលលើកទី ២ កាលពីខែកុម្ភៈ ដោយគ្មានកិច្ចព្រមព្រៀង។ លោកស៊ី អាចវិលត្រឡប់មកពីទីក្រុងព្យុងយ៉ាងជាមួយអានុភាពមួយចំនួននៅពេលជួបលោកដូណាល់ត្រាំ នៅកិច្ចប្រជុំកំពូល G20 នៅប្រទេសជប៉ុននៅសប្តាហ៍ក្រោយ។ CCTV 20.06.19

Facebook Comments