ផ្ទះប្រជាពលរដ្ឋមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើល

0
1194

ស្វាយរៀង៖ ហេតុការណ៍នេះ បានកើតឡើង ពីវេលាម៉ោង៦ និង៥៥នាទី ព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិស្វាយសង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ផ្ទះមួយខ្នងត្រូវអគ្គិភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅ បន្ទាប់ពីមានការគម្រោម បើមិនសង់លុយនិងដុតផ្ទះចោល ។ ប្រភពពីកូនម្ចាស់ផ្ទះ បានបញ្ជាក់ទៀតថា ករណីភ្លើងឆេះផ្ទះនេះមាន គេលួចដុតព្រោះនៅមុនពេលកើតហេតុ មានយុវជនម្នាក់ស្លៀកខោក្រហម ដើរក្រឡឹងផ្ទះរបស់គាត់ខណះ ដែលគាត់(គង់ សារឿន) និងប្តីចេញពីផ្ទះ ដោយកូនៗបានប្រាប់ថា មានពូស្លៀកខោក្រហម និងដៃមានកាន់ដបសាំង មកគម្រាមអោយបងប្រុស សងលុយទៅគាត់ហើយបើមិន ព្រមសងលុយទេ ពូនោះថានិងដុតផ្ទះចោល។ដោយមានការភ័យខ្លាចកូនៗ របស់គាត់បានរត់ចេញពីផ្ទះ ស្រាប់តែមួយសន្ទុះក្រោយមកភ្លើងបានឆាបឆេះផ្ទះរបស់គាត់តែម្តង។

នៅមុនពេលកើតហេតុ មានអណ្តាតភ្លើងចេញពីផ្ទះឈ្មោះគង់ សារឿន(ហៅសឿន)ភេទស្រី អាយុ៤៦ឆ្នាំហើយក៏មាន សម្លេងផ្ទុះផូងផាំងឡើងកងរំពងពេញភូមិ ផ្អើលអស់អ្នកភូមិ រត់មកឆោមរោមមើល តែមិនអាចជួយបានព្រោះគ្មានទឹកបាញ់ពន្លត់ហើយក្នុងផ្ទះនេះមានធុងហ្គាសមួយ ដ៏ធំដោយខ្លាចផ្ទុះបានត្រឹមរាយការណ៍ទៅអាជ្ញាធរ ដើម្បីមកជួយពន្លត់។

ករណីឆេះផ្ទះពលរដ្ឋនៅភូមិស្វាយ សង្កាត់ចេកនេះគឺសង្ស័យជំហានបណ្តាលមកពី ឆ្លងចរន្តអគ្គីសនី ហើយទំហំនៃការខូចខាតមិនទាន់ដឹងនៅឡើយទេ សមត្ថកិច្ចកំពុងចុះទៅធ្វើរឿងហ្នឹងហើយ៕

Facebook Comments