Platiniត្រូវចាប់ខ្លួនពីបទសុីសំណូករឿងដេញថ្លៃបាល់ទាត់World Cupនៅប្រទេសកាតា

3080

អន្តរជាតិ៖ កាលពីថ្ងៃអង្គារទី ១៨ មិថុនា ២០១៩ តារាបាល់ទាត់បារាំង Michel Platini (ក្នុងរូប) ត្រូវបានឃាត់ខ្លួនអោយដេកនៅបកប៉ូលីសបារាំង ។

លោកត្រូវបានគេចោទប្រកាន់រឿងសុីសំណូកក្នុងការសំរេចអោយប្រទេស Qatar ទទួលធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ ក្នុងពេលដែលអាកាសធាតុដ៏ក្តៅរបស់ប្រទេសនេះមិនអំនោយផលដល់កីឡាប្រភេទនេះសោះ ។

ក្រោយពីការសំរេចយកប្រទេស Qatar ជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់ពិភពលោកនៅថ្ងៃ ២ ធ្នូ ២០១០ ក្នុងចំនោមប្រទេសបេក្ខភាព អូស្ត្រាលី ជប៉ុន និង កូរ៉េខាងត្បូង នោះមក សមាជិក ១៦ នាក់ ក្នុង សមាជិកទាំង ២៤ នាក់នៃគណៈកម្មាធិការបាល់ទាត់ពិភពលោក FIFA ត្រូវបានគេចាប់ខ្លួន ឬ បណ្តេញចេញពីគណៈកម្មាធិការនេះ ក្នុងនោះ លោក Mohammed Bin Hammam សញ្ជាតិ Qatar ត្រូវបានលុបឈ្មោះអស់មួយជីវិតមិនអោយចូលជាសមាជិកគណៈកម្មាធិការកីឡាពិភពលោកណាមួយទាំងអស់ ៕