អាសង់១២៥សាកកំលាំងជាមួយរថយន្តសាំយ៉ុងទាំងកណ្តាលថ្ងៃខាងម៉ូតូរងរបួសធ្ងន់ម្នាក់ខាងរថយន្តដាក់មេប្រ៉ូចបាត់ស្រមោល…!

1771

កណ្តាល៖ នៅថ្ងៃអង្គារ៌១រោច ខែជេស្ផ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី ១៨មិថុនា២០១៩ វេលាម៉ោង ១៣ ៣៥ នាទីមានកណីរចរាចរណ៍មួយគួរអោយរន្ធត់រវាងរថយន្ត នឹងម៉ូតូ នៅចំណុចភូមិប្រឡាយឃុំបឹងខ្យាងស្រុកកណ្តាលស្ទឹងខេត្តកណ្តាល ផ្លូវ ជាតិលេខ ២ គីឡូម៉ែត្រ ២៩ នឹងលេខ៣០។

ប្រភពពីរសមត្ថកិច្ចបានអោយភ្នាក់ងារយើងដឹងថា៖ករណីនេះកើតឡើងរវាង ម៉ូតូម៉ាហុងដាC 125 ពណ័ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Gu 5135បេីកបរដោយឈ្មោះ រិន ភារះ ភេទប្រុសអាយុ 1៨ ឆ្នាំ (របួសធ្ងន់) នៅភូមិត្រពាំងស្វា ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលនឹងអ្នករួមតំណើរ ១ នាក់ទៀតឈ្មោះ ហែល ភារាភេទប្រុសអាយុ ១៧ ឆ្នាំរស់នៅភូមិឃុំជាមួយគ្នាទឹសដៅពីរត្បូងទៅ ជើង ។

រថយន្តបង្ករម៉ាកសាំយ៉ុងពណ័លឿង ពាក់ស្លាកលេខ ភ្នំពេញ ២ G 21 00បេីកបរដោយឈ្មោះ កុល សុកន ភេទប្រុស អាយុ ៤២ ឆ្នាំ នៅភូមិខ្សា ឃុំ​ភ្នំឌិន ស្រុក គីរីវង្សខេត្តតាកែវអ្នកបើបរ(គេចខ្លួនបាត់)
នឹងរួមតំណើរឈ្មោះ ម៉ន សុខហៀង​ភេទស្រីអាយុ ៤៣ឆ្នាំ ត្រូវជាប្រពន្វទឹសដៅពីរជើងទៅត្បូងបើកបរ ( បញ្ច្រាស់ទឹសគ្ន)។

បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវរកអ្នកបើកបរនឹងយករថយន្តទៅអធិការដ្ឋានដើម្បីរងចាំដោះស្រាយនៅពេលក្រោយ។

គួរបញ្ចាក់ផងដែរថា៖ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនកើតឡើងមកពីរអ្នកបើកបររថយន្តនេះតែម្តងអ្នកខ្លះបើកបរក្នុងស្ឋានភាពស្រវឹងនឹងមិនគោរពច្បាប់ហើយអ្នកបើកបរម៉ូតូខ្លះមិនគោរពច្បាប់ពេលខ្លះបើកមីនមើលផ្លូវដែលមិនគួរបើកវាជេញដែលជាតំបន់គ្រោះថ្នាក់(ប្រហេសតែមួួយពពិចភ្នែកគ្រួសារអ្នកជួបវិបត្តមួយជីវិត)៕ដោយ សនសុភ័ក្ដ