លើកនេះសារឿន ចាន់សន្លប់ទឹកទី១ដោយសារកែងខ្លាចាស់ថៃរ៉េ ដា

0
90

ភ្នំពេញ: អ្នកប្រដាល់កម្ពុជាសារឿន ចាន់ក្លិបតាព្រហ្មមានជ័យដែលប្រកាសសងសឹកជាមួយអ្នកប្រដាល់វ័យ
ចំណាស់ថៃរ៉េ ដា(Re Da)នោះបែរជាត្រូវអ្នកប្រដាល់ថៃរូបនេះប្រើពេលដ៏ខ្លីបំផុតដើម្បីបញ្ចប់សកម្មភាពអ្នកប្រដាល់កម្ពុជា ។

ជំនួបសងសឹកនេះធ្វើឡើងលើសង្វៀនTV5 នាយប់ថ្ងៃទី១៥មិថុនា ។ តាមពិតមួយជីវិតរបស់សារឿន ចាន់ពុំធ្លាប់ឈ្នះអ្នកប្រដាល់ថៃរូបនេះឡើយ គ្រាន់តែការប្រកួតកន្លងមកសារឿន ចាន់ចាញ់ដោយពិន្ទុ ពិសេសការប្រកួតភាគច្រើនគេចាន់នៅក្នុងទឹកទី៣ ឬ ទឹកទី៤ ។

ការប្រកួតលើកនេះសារឿន ចាន់ប្ដូរយុទ្ធសាស្រ្តវ៉ៃតាមការផ្ដល់យោបល់របស់គ្រូ និង អ្នកឲ្យទឹករបស់គេ ។

ជាមួយនឹងការប្ដូរយុទ្ធសាស្ដ្រវ៉ៃនេះរ៉ា ដាក៏ប្ដូររបៀបវ៉ៃដែរដោយគេចាប់ផ្ដើមបញ្ចេញកែង និង ជង្គង់តាំងពីដើមទឹកទី១ទៅតែម្ដង ។

ទីបំផុតកែងរបស់រ៉េ ដាបានធ្វើឲ្យសារឿន ចាន់ដួលសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី១ តែម្ដង ។ការដួលសន្លប់នេះធ្វើឲ្យគេមើលឃើញជាទូទៅថាសារឿន ចាន់លែងសក្តិសមជាគូប្រកួតរបស់រ៉េ ដាទៀតហើយ ។

ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះបានធ្វើឲ្យមន្ត្រីផ្គូរផ្គង់ និង អ្នកគ្រប់គ្រងកម្មវិធីប្រដាល់របស់TV5 ខកចិត្តយ៉ាងខ្លាំងដោយគូពិសេសៗសុទ្ធតែសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី១ ។

ខាំ កូនខ្លារបស់ក្លិបរ៉ាហាប់ស្វាយប៉ាកគេប្រើពេលមិនដល់មួយទឹកផងនោះបានផ្ដួលអ្នកប្រដាល់ឡុង សុខលីម ឲ្យសន្លប់ក្រោកលែងរួច ។

ពួកគេជាអ្នកប្រដាល់ជើងថ្មីមែនតែគ្រូបង្វឹករបស់ពួកគេសុទ្ធតែអះអាងថាខ្លាំងធានាវ៉ៃបាន៥ទឹកតែទីបំផុតសូម្បីតែទឹកទី១ឆ្លងមិនទាំងផុតផងនោះ ។

ធីម ទាន់មកពីក្លិបខេត្តរតនគីរីបានប្រើកណ្ដាប់ដៃផ្ដួលអ្នកប្រដាល់ពុទ្ធ សែនសូយក្លិបពុទ្ធសេរីវង្សឲ្យដួល
សន្លប់មុនស្នូរជួងបញ្ចប់ទឹកទី១ដែរ ។

លីន ចន្ទីក្លិបបូរីរាជសីហ៍មានរិទ្ធបានទាត់អ្នកប្រដាល់ជើងខ្លាំងថន ភឿតក្លិបឃ្លាំងមឿងកីឡាឲ្យដួលមិនអាចក្រោកឈរប្រកួតបានតទៅទៀតនៅទឹកទី១ដូចគ្នា ។

Facebook Comments