ខាំ ខ្លានាង និងឯម ឡេងលីចេញតស៊ូជាមួយអ្នកប្រដាល់ថៃជាថ្មី

232

ភ្នំពេញ: លើសង្វៀនChampion របស់អាស៊ីអាគ្នេយ៍ព្រលប់ថ្ងៃទី១៦មិថុនាអ្នកប្រដាល់កម្ពុជាខាំ ខ្លានាងក្លិបរ៉ាហាប់ស្វាយប៉ាត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃគៀវ បា(Kiev Ba) ។

គៀវ បាខានមកប្រកួតនៅស្រុកខ្មែរមួយរយៈហើយគេធ្លាប់ឈ្នះខាំ ខ្លានាងដោយវាយឲ្យសន្លប់តែជំនួបលើក
នេះមិនទាន់ដឹងថានរណាជាអ្នកឈ្នះនោះទេព្រោះខ្លានាងមួយរយៈនេះគេមានការ ប្រកួតច្រើនហេតុនេះគេក៏មានការរីកចម្រើនមិនតិចដែរ ។

ចំពោះអ្នកប្រដាល់ថៃគៀវ បាវិញគេក៏ឧស្សាហ៍ឡើងមកប្រកួតនៅស្រុកខ្មែរដែរ ។ គេជាអ្នកប្រដាល់ដែល
មានរបៀបវ៉ៃល្អ រហ័ស និងការពារបានមាំល្អណាស់ ។ ជំនួបលើកនេះបើខ្លានាងមិនប្រយ័ត្នទេនោះគេក៏អាចនឹងត្រូវអ្នកប្រដាល់ថៃរូបនេះវ៉ៃឲ្យសន្លប់ម្ដងទៀតក៏ថាបានដែរ ។

ខ្លានាងមានប្រវត្តិប្រកួតចំនួន៩០ដង ឈ្នះ៧០ដង ចាញ់១៦ដង និងស្មើពិន្ទុ៤ដង ។ ចំពោះគៀវ បាវិញគេមានប្រវត្តិប្រកួតចំនួន៧៨ដង ឈ្នះ៦៥ដង ចាញ់១១ដង និងស្មើពិន្ទុ២ ដង ។ ខាំ ខ្លានាងសងសឹកជាមួយគៀវ បាបានសម្រេចឬទេ ?

ឯម ឡេងលីក្លិបថ្មគោលខ័ណ្ឌពោធិ៍សែនជ័យត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃកង ថៃឡេន(Kong Thailand)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៧១គីឡូក្រាម ។

ឡេងលីមួយរយៈនេះការប្រកួតរបស់គេតែងតែបានទទួលជ័យជំនះគ្រប់ការប្រកួតមិនតែប៉ុណ្ណោះការប្រកួត
ភាគច្រើនគេយកឈ្នះគូប្រកួតបានមុនទឹកទី៥ទៀតផង ។ចំពោះកង ថៃឡេនគេធ្លាប់មកប្រកួតនៅស្រុកខ្មែរមួយដងដែរគេមិនមែនជាដុំសាច់ដែលស្រួលទំពារនោះទេ ។
អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន១២០ដង ឈ្នះ១០៧ដង ចាញ់១២ដង និងស្មើពិន្ទុ១ដង ។ចំពោះ
ឯម ឡេងលីវិញគេមានប្រវត្តិប្រកួតចំនួន៤៨ដង ឈ្នះ៣៩ដង ចាញ់៦ដងស្មើពិន្ទុ៣ដងនិងវាយគូប្រកួតឲ្យសន្លប់បាន២២ដង ។នរនាឈ្នះក្នុងការប្រកួតនេះ ?