អភិបាលខេត្តស្នើរឱ្យចូលរួមថែនិងដាំឈើដែលជាបេសកកម្ម បង្កើត គម្របបៃតង.!

2168

ណ្ដាល: អាជ្ញាធរមូលដ្ឋានត្រូវបំផុសអោយប្រជាពលរដ្ឋ និងព្រះសង្ឈឱ្យចូលរួមដាំដើមឈើយ៉ាងតិចឱ្យបាន២០០ដើមក្នុងមួយឆ្នាំនៅទីសាធារណៈដើម្បីកាត់បន្ថយគ្រោះធម្មជាតិនិងជាប្រយោជន៍ខ្លួនឯងនិងសង្គមជាតិ៖

ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានលើកឡើងយ៉ាងដូច្នេះ ក្នុងពិធីរុក្ខទិវាថ្នាក់ខេត្ត នៅក្នុងបរិវេណនវត្តប៉ាក់ណា ក្នុងឃុំព្រែកជ្រៃ ស្រុកកោះធំ កាលពីថ្ងៃទី១១ មិថុនា ២០១៩នេះ ឯកឧត្តម បានមានប្រសាសន៍ថា រុក្ខទិវា គឺជាទិវាពលកម្មដាំដើមឈើប្រពៃណី និងមានអត្ថន័យជ្រាលជ្រៅបំផុតសម្រាប់បំផុសស្មាតីប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រ
ដាប់អាវុធ ព្រះសង្ឃ សិស្សានុសិស្ស ឱ្យចូលរួមដាំដើមឈើ និងថែរក្សាព្រៃឈើ ដើម្បីបន្តដង្ហែរតាមមាគ៌ានិងព្រះរាជរម្រិះដ៏ថ្លៃថ្លា របស់ព្រះបរមរតនៈកោដ តាំងពីសម័យសង្គមរាស្ត្រនិយមមកម្លេះ។

ឯកឧត្តមបានបន្ថែមថា ព្រៃឈើជាប្រភពធនធានដ៏សំខាន់ ដែលមិនអាចខ្វះបានសម្រា ប់ទ្រទ្រង់ជីវិត ដូច្នេះ ចាំបាច់យើងត្រូវតែថែរក្សា ការពារ និងប្រើប្រាស់ផលព្រៃឈើ ឱ្យបានស មស្រប និងរួមគ្នាដាំនិងថែរក្សាកូនឈើបន្ថែម ដើម្បីប្រែក្លាយភូមិដ្ឋាន និងមូលដ្ឋានរបស់យើងឱ្យក្លាយទៅជាបរិស្ថានបៃតង។

ព្រៃឈើមិនត្រឹមតែជួយធ្វើឱ្យមានភាពបៃតង និងសម្រាប់ប្រើប្រាស់ជាប្រយោជន៍ប្រចាំថ្ងៃនោះទេ ថែមទាំងជាជំរកសត្វព្រៃ និងគំរបផែនដីដ៏ល្អ សម្រាប់កាត់បន្ថយកំដៅ ទប់ទល់ ហ្នឹងគ្រោះធម្មជាតិ មានដូចជា ខ្យល់ព្យុះ ទឹកជំនន់ ការហូរច្រោះដី បំរែបំរួលអាកាសធាតិទៀតផង ដូច្នេះ យើងត្រូវចូលរួមដាំដើមឈើទាំងអស់ ដែលមានដីទំនេរពីកសិកម្ម។

លោក ញ៉ែម តារារិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកណ្តាល បានឱ្យដឹងថា រយៈពេ ល៦ខែ ដើមឆ្នាំ២០១៩នេះ យើងបានបណ្តុះកូនឈើគ្រប់ប្រភេទបានចំនួន ៦៨.០៩១ដើម ( ប្រាំមួយម៉ឺនប្រាំបីពាន់កៅសិបមួយដើម ) និងធ្វើការដាំ ចែកចាយកូនឈើ នៅតាមសាលារៀន វត្តអារាម និងតាមដងផ្លូវសាធារណៈ សរុបចំនួន១២.៨០៣ដើម ( មួយម៉ឺនពីរពាន់ប្រាំបីរយបីដើម ) ។

ដោយឡែកក្នុងពិធីរុក្ខទិវានេះ យើងដាំកូនឈើបានចំនួន២០២៥ដើម និងចែកជូនកូ នឈើគ្រប់ប្រភេទជូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចំនួន៥០០០ដើមផងដែរ ដើម្បីយកទៅដាំនៅតាមលំនៅដ្ឋាន និងសាលារៀន៕ ដោយ សនសុភ័ក្ដ