កីឡាគុនដាវកម្ពុជា៩នាក់ចូលរួមជើងឯកកីឡាគុនដាវសាកលវិទ្យាល័យអាស៊ី២០១៩ នៅសឹង្ហបូរី

111

ភ្នំពេញ៖ សហព័ន្ធកីឡាគុនដាវកម្ពុជា៩រូបនិងមន្ត្រីដឹកនាំ គ្រូបង្វឹក៤រូបបានចេញដំណើរទៅកាន់ប្រទេសសឹង្ហបូរីហើយដើម្បីចូលរួមព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯកកីឡាគុនដាវសាកលវិទ្យាល័យអាស៊ី ឆ្នាំ២០១៩ ។

លោក សុខ អាង ជាអគ្គលេខាធិការសហព័ន្ធកីឡាគុនដាវកម្ពុជា និង ជាគ្រូបង្វឹកផងនោះមានប្រសាសន៍ថា សហព័ន្ធកីឡាគុនដាវកម្ពុជាបានបញ្ជូនកីឡាករកីឡាការិនីចំនួន៩នាក់ក្នុងនោះកីឡាករចំនួន៥រូបនិងកីឡាការិនីចំនួន៤រូប គ្រូបង្វឹកចំនួន ៣រូប និងប្រធានប្រតិភូមួយរូបទៅចូលរួម។

ការប្រកួតនេះមានកីឡាករ-កីឡាការិនីចំនួន១៨សាកលវិទ្យាល័យអប់រំចំនួន១៨វិទ្យាស្ថាននៅក្នុងទ្វីបអាស៊ីចូលរួមដែលមានកីឡាករ-កីឡាការិនីចំនួន១៧៣នាក់ក្នុងនោះកីឡាករចំនួន១១៧នាក់និងកីឡាការិនីចំនួន៥៦នាក់។ក្រុមកម្ពុជាបានចុះឈ្មោះប្រកួតក្នុង១១វិញ្ញាសា ដែលមានឯកត្តជនចំនួន៥វិញ្ញាសា និងក្រុមចំនួន៦វិញ្ញាសា។