ថ្ងៃទី៩ខែមិថុនាឆ្នាំ២០១៩ត្រូវបានពលរដ្ឋខ្មែរបានធ្វើពិធីប្រារព្វទិវាហូបនំបញ្ចុកសាមគ្គីទូរទាំងប្រទេសកម្ពុជា…!

0
1814

កណ្ដាល៖ កន្លងមកខ្មែរ(កម្ពុជា)តែងតែជួបនូវសង្គ្រាមរាប់ចង់ភ្លេចក៏ប៉ុន្តែប្រជាជនកម្ពុជាមានមោទនះភាពតស៊ូរយ៉ាងស្វាហាប់ក្នុងការរើបំរាស់អោយផុតពីររបបនីមួយៗដើម្បីជីវិតសុខភាពជីវភាពនឹងសេចក្ដីសុខដើម្បីកសាងនឹងអភិវឌ្ឍន៍ប្រទេសរបស់ខ្លួន។

ជាពិសេសគឺរបបអាវខ្មៅ(ប៉ុលពតអៀងសារីនឹងខៀវសំផនដែលអស់លោកទាំងអស់នេះបានធ្វើសកម្មភាពផ្តាច់ការណ៍កាប់សំលាប់ប្រជាជនខ្មែរខ្លួនឯងនឹងបង្ខំអោយធ្វើការធ្ងន់បង្អត់អាហារជាដើម។

ជាក់ស្តែងដូចជាឆ្នាំ១៩៧៦ដល់ឆ្នាំ១៩៧៩ចន្លោះនឹងហើយដែលខ្មែរត្រូវតស៊ូរជាប្រវត្តិសាស្ដ្រចុងក្រោយដែលរបបប៉ុលពតពង្វុកខ្មែរអោយស្លាប់អស់ទើបប្រជាជនកម្ពុជា(ខ្មែរ)បានលើកយកថ្ងៃទី៩ខែមិថុនាឆ្នាំ២០១៩នេះជាទិវាជាតិញុំនំបញ្ចុកដែលខ្មែរនៅសល់តែ៣ឆ្នាំទៀតហូបនំបញ្ចុកហើយត្រូវស្លាប់បន្ទាប់ពីរស្លាប់អស់ជាងបីលាននាក់រួចមកហើយ។

សេចក្តីត្រូវការរបស់ខ្មែរនាពេលបច្ចុប្បន្ននេះហើយដែលក្រោមការដឹកនាំរបស់អគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រមុខដឹកនាំប្រទេសកម្ពុជាក្នុងភាពកសាងនឹងអភិវឌ្ឍន៍អោយហេត្ថារេចនាសម្ពន័អោយមានសាសនាទីអារាមសាលារៀនមន្ទីរពេទ្យនឹងប្រជាជនមានសុវត្តិភាពសន្តិសុខសង្គមមានដូចពេលនេះ។

នំបញ្ចុកនៅថ្ងៃទី៩ខែមិថុនាឆ្នាំ២០១៩នេះគឺមានអត្តន័យសម្រាប់ប្រជាជនខ្មែរណាស់ដែលធ្វើអោយប្រជាជនខ្មែរមានផ្ទះមានដីមានលុយសម្រាប់ទ្រទ្រង់ជីវិតដើម្បីរស់ក្នុងកត្តាឈ្នេះៗរបស់សម្តេចតេជោហ៊ុនសែនដែលជាថ្នាក់ដឹកនាំខ្មែរដ៍កំពូលដែលធ្វើអោយប្រជាជនខ្មែរលាន់មាត់សរសើរនៃការដឹកនាំ។

ទង្វើខាងលើត្រូវបានប្រជាជនខ្មែរបានប្រារព្វធ្វើឡើងតាមបណ្ដារឃុំស្រុកខេត្តទូរទាំងប្រទេសនៃព្រះរាជាណាចក្រកម្ពុជាពិសេសនៅក្នុងឃុំព្រែកស្លែងស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលត្រូវបានប្រារព្វពិធីហូបនំបញ្ចុកសាមគ្គីដូចបានរៀបរាប់ខាងលើដឹកនាំដោយឯឧត្តមណុប រតនះដែលជាប្រធានគណះពង្រឹងឃុំព្រែកស្លែងនឹងក្រុមការងារជាច្រើនដែលបានចូលរួមប្រកបដោយទឹកចិត្តរើករាយ៕ ដោយ សនសុភ័ក្ដ

Facebook Comments