សិង្ហបុរី បញ្ជាក់ពីការផ្តល់សារសំខាន់ខ្លាំងដល់ទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ និងពុំមានបំណងណាមួយគាំទ្ររបបខ្មែរក្រហមនោះទេ

1844

ភ្នំពេញ៖ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាបានឱ្យដឹងនៅយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះថា ក្នុងកិច្ចសំណេះសំណាលតាមរយៈទូរស័ព្ទនោះ លោករដ្ឋមន្ត្រីការបរទេស Vivian បានបញ្ជាក់អះអាងថា លោកនាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong ពុំមានចេតនាមិនល្អណាមួយនោះទេ។

លោករដ្ឋមន្ត្រីការបរទេស Vivian បានបញ្ជាក់ថា សិង្ហបុរីចង់បានតែសន្តិភាព និងវិបុលភាពសម្រាប់កម្ពុជាតែប៉ុណ្ណោះ ពុំមានបំណងណាមួយគាំទ្រខ្មែរក្រហម ហើយមិនចង់ឃើញរបបនេះវិលត្រឡប់មកកម្ពុជាវិញទេ។ សូមកុំឱ្យមានការសង្ស័យអ្វីលើភាពស្មោះត្រង់នេះ។

សូមអានខ្លឹមសារសេចក្តីប្រកាសព័ត៌មានខាងក្រោម៖