ស្រ្តីវ័យ៧៤ឆ្នាំជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នម៉ូតូបុកស្លាប់គួរឲ្យអាសូរណាស់

0
1867

ខេត្តត្បូងឃ្មុំ៖ ស្រ្តីវ័យ៧៤ឆ្នាំម្នាក់បានស្លាប់ភ្លាមៗ នៅក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ដែលបាន
កើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៧ ត្រង់ចំនុចបង្គោលគីឡូម៉ែត្រលេខ១៥០-១៥១ ត្រង់ចំនុចមុខ
ឃ្លាំងលក់គ្រឿងសំណង់មួយកន្លែងនៅក្នុងភូមិថ្នល់ថ្មី សង្កាត់វិហារហ្លួង ក្រុងសួង ដែលបានកើតឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី០៥មិថុនា ២០១៩ ។ រវាងម៉ូតូនិងម៉ូតូបណ្តាលឲ្យស្លាប់ស្រ្តីចាស់ជាងគេក្រោមដំណក់ភ្លៀងធ្លាក់ចុះមកស្រិចៗ ។

លោកវរសេនីយ៏ទោឆៃ សុខុន អធិការរងនគរបាលក្រុងសួង ទទួលផែនសណ្តាប់ធ្នាប់ប្រាប់ឲ្យដឹងថាៈ ម៉ូតូម៉ាកវេងជិះដោយឈ្មោះ សយ សុខហេង វ័យ៧៤ឆ្នាំ នៅភូមិសង្កាត់កើតហេតុបានជិះម៉ូតូមិនពាក់
មួកសុវត្ថិភាពក្នុងទិសដៅពីលិចមកកើតនិងបានបង់ឆ្លង់ថ្នល់ ដោយខ្វះការប្រុងប្រយ័ត្នដើម្បីចូលមក
ផ្លូវឆ្ពោះមកផ្ទះរបស់ខ្លួន ស្របពេលនោះក៏មានម៉ូតូម៉ាកអ៊ិចស៊ិនធ័រពណ៌ខ្មៅ១គ្រឿងមិនមានពាក់ស្លាក
លេខបានបើកក្នុងទិសដៅច្រាស់ទិសគ្នា មកដល់បុកប្រាវពេលទំហឹងបណ្តាលឲ្យស្លាប់ម្នាក់និងរបួស
ស្រាលម្នាក់ដេករដូករណែលនៅលើផ្លូវជាតិ។

លោកអធិការរងនគរបាលក្រុងសួង ប្រាប់បន្តថា អ្នកបើកម៉ូតូស៊ិនធ័រឈ្មោះ អេល មូស្តារ៉ា ភេទប្រុស
អាយុ២០ឆ្នាំខ្មែរអ៊ិស្លាម របួសស្រាលនៅភូមិអង្គជា ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ឌុបឈ្មោះ សារី រ៉សាក អាយុ១៥ឆ្នាំនៅភូមិឃុំជាមួយគ្នា ដោយបានចជិះ ពាក់មួកសុវត្ថិភាពក្នុងគោលបំណងមកមើលគេទាត់បាននៅស្រុកកោះសូទិន ខេត្តកំពង់ចាម ។តែមិនទាន់នឹងដល់គោលដៅផង ក៏មានម៉ូតូ១គ្រឿងជិះមកកាត់មុខឆ្លងផ្លូវក្នុងភូមិថ្នល់ថ្មី ក៏បានបុកប្រាវតែម្តង ដោយសារតែកក្តាប្រើប្រាស់ល្បឿនលឿនបណ្តាលឲ្យស្រ្តីវ័យ៧៤ឆ្នាំស្លាប់ អ្នកបើកម៉ូតូឈ្មោះ ស្តារ៉ា ត្រូវបានជំនាញចរាចរណ៏ចុះមកដល់បញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកត្បូងឃ្មុំ និងបានបន្តនាំខ្លួនមកកាន់អធិការនគរបាលក្រុងសួង។

សពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅសាច់ញាតិ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ចំនែកយុវជនអ្នកបើកម៉ូតូត្រូវបានជំនាញបំពេញបែបបទបញ្ជូនទៅសាលាដំបូងខេត្តចាត់វិធានការតាមច្បាប់ ៕

Facebook Comments