ស្លាប់២ នាក់របួសម្នាក់ក្នុងហេតុការណ៍រន្ទះបាញ់នៅឃុំបាតាង ស្រុកលំផាត់

0
1741

នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៤ល្ងាចមានករណីរន្ទះបាញ់កើតឡើងនៅសាលាបឋមសិក្សាណងកាតុង ស្ថិតនៅឃុំបាតាង ស្រុកលំផាត់ បណ្តាលអោយ សិស្សសាលា ០២នាក់ស្លាប់ និងរបួស១នាក់។

ជនរងគ្រោះស្លាប់ និងរបួសដោយសាររន្ទះបាញ់នោះមានឈ្មោះដូចខាងក្រោម៖ ១.ឈ្មោះ ធ្វើន រ៉េន ភេទប្រុសអាយុ ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស សាលារៀនថ្នាក់ ទី០៦ ( របួសធ្ងន់ ) ២.ឈ្មោះ យំ ថែ ភេទប្រុស អាយុ១១ឆ្នាំ ជនជាតិ ទំពួន មុខរបរសិស្សសាលា រៀនថ្នាក់ទី០២ ( ស្លាប់) ៣.ឈ្មោះ លេង គឹមហ៊ ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិទំពួន មុខរបរសិស្សសាលារៀនថ្នាក់ទី០៦(ស្លាប់)

ហើយជនរងគ្រោះមានឈ្មោះខាងលើរស់នៅភូមិបាតាង ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី ។

ក្រោយពេលកើតហេតុកម្លាំងប៉ុស្តិ៍បានចុះត្រួតពិនិត្យដល់កន្លែងកើតហេតុផ្ទាល់ រួចក៍បានប្រគល់សពជូនឪពុកម្តាយជនរងគ្រោះធ្វើបុណ្យតាមប្រពៃណី ចំណែកឈ្មោះ ធ្វើន រ៉េន ភេទប្រុសនោះ ត្រូវបាន បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកលំផាត់។

គួររម្លឹកផងដែរថា កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅក៏មានករណីរន្ទះបាញ់ក្មេងប្រុស ឈ្មោះ ហន ដឹន អាយុ១១ឆ្នាំ ជនជាតិទំពួន ម្នាក់ស្លាប់កើតឡើងនៅភូមិអុលធំ ឃុំបាតាង ស្រុកលំផាត់នោះផងដែរ៕

Facebook Comments