សមត្ថកិច្ចស្រុកកណ្ដាលស្ទឹងឃាត់ ខ្លនជនសង្ស័យពីរនាក់រួមនឹងថ្នាំញៀនមួយចំនួនបញ្ជូនទៅសាលាដំបូងខេត្តកណ្ដាល…!

4933

កណ្ដាល៖ នៅរសៀលថ្ងៃ ពុធ០៣កើត ខែ ជេស្ឋ ឆ្នាំ កុរ ឯកសក័ ព.ស២៥៦៣ ត្រូវនិងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩វេលាម៉ោង ១៤នឹង២៨នាទីកំម្លាំង​ផ្នែក​ជំនាញ​បាន​សហការណ៍​ជាមួយ​កំម្លាំងប៉ុស្ត៏​នគរបាល​រដ្ឋបាលឃុំ បឹងខ្យាងបានឃាត់ខ្លួនជនសង្ស័យពីរនាក់ក្នុងករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនកើតហេតុ នៅ
ចំនុចភូមិ ស្រុកចេក ឃុំ បឹងខ្យាង ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល​។​

ប្រភពពីរសមត្ថកិច្ចបានអោយភ្នាក់ងារយើងដឹងថា៖
ជនសង្ស័យចំនួន ០២នាក់៖
១.ឈ្មោះ ចាន់ ណារិទ្ធ ហៅ ថា ភេទប្រុសអាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ បឹងខ្យាង ឃុំ បឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ កសិករ ( ឃាត់ខ្លួន)។
២. ឈ្មោះ ឃឹម រដ្ឋា ភេទ ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិ ស្រុកចេក ឃុំ បឹងខ្យាង ស្រុក កណ្ដាលស្ទឹង ខេត្ត កណ្ដាល មុខរបរ កសិករ(ឃាតខ្លួន)។

វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៍សថ្លា​សង្ស័យ​សារធាតុ​ញៀន​(ម៉ាទឹកកក)
ចំនួន០៨កញ្ចប់(០៣មធ្យម ០៥កញ្ចប់តូច)។

ប្រភពបានបន្តទៀតថា៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើត កំម្លាំង​ផ្នែក​ជំនាញ​ទទួល​បាន​ពត៌មាន​ពី​មហាជន​ល្អ​ថា​មាន​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿង​ញៀន​នៅ​ចំនុច​កើត​ហេតុ​។​

ក្រោយ​ពី​ទទួល​បាន​ពត៌មាន​ភ្លាម កំម្លាំង​ផ្នែក​ជំនាញ​បាន​សហការណ៍​ជាមួយ​កំម្លាំងប៉ុស្ត៏​នគរបាល​រដ្ឋបាលឃុំ បឹងខ្យាង ចុះ​ទៅដល់​កន្លែង​កើត​ហេតុ​បាន​ឃើញ​ជន​សង្ស័យ​កំពុង​ធ្វើ​សកម្មភាព​ក៏បាន​បង្រ្កាប់ ចាប់​ឃាត់​ខ្លួន និង​ចាប់​យក​វត្ថុ​តាង​បាន​ថ្នាំញៀនចំនួន០៨កញ្ចប់នៅក្នុងហោប៉ៅខោជនសង្សយ័ រួចបញ្ជូនជនសង្ស័យមកកាន់អធិការដ្ឋានតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ចាន់ ណារិទ្ធបានសារភាពថាថ្នាំញៀនទាំងនេះជារបស់ខ្លួនបានទិញពីឈ្មោះ ម៉ុន មន ចំនួន០១កញ្ចប់ធំ ក្នុងតំលៃ ៣០០.០០០៛
(សាមសិបម៉ឺនរៀល) ដើម្បីចាក់ចែងលក់បន្ត ។

បច្ជុប្បន្ន​ជន​សង្ស័យ​ខាង​លើ​កំពុង​ឃាត់​ខ្លួន​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​កណ្ដាលស្ទឹង​ដើម្បី​ចាត់​ការ​បន្ត​តាមនីតិវិធីច្បាប់​៕ ដោយ សនសុភ័ក្ដ