បន្ទាប់ពីឈ្នះជើងខ្លាំងលូម លេងប៉ោ ភារិទ្ធបន្តប្រកួតជាមួយឈោក ឆៃ

679

ភ្នំពេញ: អ្នកប្រដាល់កម្ពុជាប៉ោ ភារិទ្ធសមាគមប្រដាល់ក្រសួងកសិកម្មបន្ទាប់ពីលេចមុខមកវិញដោយយក
ឈ្នះអ្នកប្រដាល់ជើងខ្លាំងថៃលូម លេង(Loom Leng)បានដោយពិន្ទុនោះនៅរសៀលថ្ងៃទី៨មិថុនាលើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍អ្នកប្រដាល់កម្ពុជារូបនេះប្រកាសប្រកួតជាមួយអ្នកប្រដាល់ថៃឈោក ឆៃ(Chhuok Chhai)។

ឈោក ឆៃជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែលធ្លាប់ឈ្នះឡុង សុភីក្លិបសាលវ័ន្ដកីឡា ឈ្នះផាន់ គ្រាន់ក្លិបពុទ្ធសេរីវង្ស និង ធ្លាប់ស្ពាយខ្សែក្រវាត់មួយពីស្រុកខ្មែរទៅទៀតផង ។ គេជាអ្នកប្រដាល់ដែលមានទម្ងន់ជើងពិឃាតដែលធ្វើឲ្យអ្នកប្រដាល់កម្ពុជាមិនតិចនាក់ទេសន្លប់ក្រោមទម្ងន់ជើងគេ ។

នេះជាការប្រកួតមួយដ៏សំខាន់របស់ភារិទ្ធប្រសិនបើគេយកឈ្នះឈោក ឆៃបាននោះគេនឹងមានឱកាសប្រកួត
កាន់តែច្រើន ។ មុនពេលបាត់មុនភារិទ្ធបានក្លាយពីអ្នកប្រដាល់ជើងខ្លាំងមកជាអ្នកប្រដាល់ដែលវ៉ៃអន់បំផុត ។ ពេលនេះបើគេឈ្នះគេនឹងត្រូវកំណត់ថាជាអ្នកប្រដាល់ជើងខ្លាំងឡើងវិញមិនខានឡើយ ។

ភារិទ្ធមានប្រវត្តិប្រកួតចំនួន៧១ដង ឈ្នះ៦០ដង និងចាញ់១១ដង ។ ចំពោះឈោក ឆៃវិញគេមានប្រវត្តិប្រកួតចំនួន៨៨ដង ឈ្នះ៦៦ដង ចាញ់១៩ដង និងស្មើពិន្ទុ៣ដង ។ នរណាឈ្នះក្នុងការប្រកួតនេះ ?

អ្នកប្រដាល់ពូកែ ឌឺ យុគ យក្សផ្លែក្លិបបូរីរាជសីហ៍មានរិទ្ធប្រកួតជាមួយអ្នកប្រដាល់ថៃនៀវ ផេតដាំ(Niev
Phatdam)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។

យក្សផ្លែជាអ្នកប្រដាល់ហ៊ាន និងចូលចិត្តចំអកឲ្យគូប្រកួតតែបើត្រូវគូប្រកួតវ៉ៃចូលច្រើនហើយគេមិនមានឱកាសតដៃនោះចិត្តរបស់គេស្រុតចុះតែម្ដង ។ចំពោះនៀវ ផេតដាំនេះជាលើកដំបូងហើយដែលគេមកប្រកួតនៅស្រុកខ្មែរមិនដឹងថាគេខ្លាំងឬខ្សោយនោះឡើយ ។

យក្សផ្លែមានប្រវត្តិប្រកួតចំនួន១៦៧ដង ឈ្នះ១៣៥ដង ចាញ់២៧ដង និងចាញ់៥ដង ។ចំពោះនៀវ ផេតដាំវិញនោះគេមានប្រវត្តិប្រកួតចំនួន៦៥ដង ឈ្នះ៦០ដង និងចាញ់៥ដង ។ ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះនរណាឈ្នះ នរណាចាញ់ ?