ប៉ូលីសអន្តរជាតិប្រកាសតាមរកកចាប់ខ្លួនមនុស្ស៧នាក់ពីបទឧក្រឹដ្ឋកម្មបរិស្ថាន

0
43

ទីភ្នាក់ងារពត៌មានបរទេសបានផ្សាយអោយដឹងថាកាលពីថ្ងៃទី៤មិថុនានេះ ប៉ូលីសឧក្រឹដ្ឋកម្មអន្តរជាតិហៅកាត់ Interpol បានចេញនិតិវេទក្រហមដើម្បីតាមស្វែងរកចាប់ខ្លួនមនុស្ស៧នាក់ពីបទគេចវេសរឿងក្តីបង្ក«ឧក្រឹដ្ឋកម្មផ្នែកបរិស្ថាន»ដែលរួមមានបទល្មើសកាប់ព្រៃឈើ លួចកាប់សម្លាប់សត្វដំរីនិងធ្វើជំនួញភ្លុកដំរីជាដើម។

ប៉ូលីសអន្តរជាតិចេញដីកាក្រហមនេះមានចុះឈ្មោះមនុស្សទាំង៧នាក់ តាមសំណើរបស់ប្រទេសចិន កេនយ៉ា ក្រិច និងប្រទេសស្ចាសឹឡែន។ គឺជាដីកាតាមចាប់ខ្លួនដ៏កម្រមានពីមុនមក៕

Facebook Comments