ចិនព្រមានទេសចរចិនទៅលេងអាមេរិចអោយប្រយ័ត្នគេ«ធ្វើស៊ី»

84

បរទេស៖ ទីភ្នាក់ងារពត៌មានបរទេសបានផ្សាយអោយដឹងកាលពីថ្ងៃទី៤មិថុនាថា ក្រសួងការបរទេសបានចេញការព្រមានមួយដល់ទេសចរចិនទៅលេងនៅអាមេរិចអោយប្រយ័តប្រយែង ខ្លាចមន្រ្តី អនុវត្ត ច្បាប់ អាមេរិច«ធ្វើស៊ី» គំរាមកំហែង ដូចជាហៅសួរដែញដោលជាដើម។

ជាមួយគ្នានេះកាសែតនៅអាមេរិចអាងលើការព្រមាននោះបានផ្សាយបន្ទរថា ចិនព្រមានទេសចរខ្លួនដែលទៅលេងអាមេរិចប្រយ័ត្នជួបគេបាញ់គ្នា ប្លន់ លួចឆក់ជាដើម ហើយទិញរបស់ំ់ម៉ាកៗក៏ត្រូវប្រយ័ត្នដែរ៕