លិខិតមិត្តអ្នកអាន៖ តើ សម រង្ស៊ី ពិតជា«ឆ្កែមួយក្បាល កូនអាក្បត់ជាតិ» មែនឬទេ?

0
490

ភ្នំពេញ៖ កាលពីថ្ងៃទី ៣ មិថុនា ឆ្នាំ ២០១៩ លោក ហ៊ុន សែន បានដាក់ រហស្សនាមថ្មីមួយទៀតឲ្យ សម រង្ស៊ី គឺ«ឆ្កែមួយក្បាល» និង«កូនអាក្បត់ជាតិ»។ រហស្សនាមនេះត្រូវបានលោកនាយករដ្ឋមន្ត្រីប្រកាសតាំងពីទីក្រុងតូក្យូក្នុងសន្និសីទអន្តរជាតិស្តីពីអនាគតអាស៊ីម្ល៉េះដើម្បីជាការឆ្លើយតប ទៅនឹងសំណួរអ្នករៀបចំកម្មវិធី ពាក់ព័ន្ធនឹងស្ថានភាពនយោបាយនៅកម្ពុជា។ ពាក្យនេះពិតជាធ្ងន់ធ្ងរសម្រាប់ការហៅមនុស្ស។ប៉ុន្តែ បើយើងសង្កេតមើលសកម្មភាព និងឥរិយាបថរបស់ សម រង្ស៊ី ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ ពាក្យថា«ឆ្កែមួយក្បាល កូនអាក្បត់ជាតិ» គឺមិនធ្ងន់ឡើយសម្រាប់ហៅ សម រង្ស៊ី តែជាពាក្យមួយសមរម្យបំផុតហើយ។ ហេតុអ្វីបានជាខ្ញុំហ៊ាន អះអាងយ៉ាងដូច្នេះ?

ចូរយើងក្រឡេកថយក្រោយ ទៅមើលតាំងពីការចាប់ផ្តើមបង្កើតបក្សនយោបាយរបស់ សម រង្ស៊ី នៅឆ្នាំ ២០០៥ ឈ្មោះថាគណបក្សជាតិខ្មែរ ហើយដែលក្រោយមកបែរមកដាក់ឈ្មោះខ្លួនឯងថាគណបក្ស សម រង្ស៊ី និងរហូត មកទល់បច្ចុប្បន្ន សកម្មភាពរបស់ សម រង្ស៊ី គ្មានអ្វីប្រែប្រួលសូម្បីបន្តិច។ ខ្ញុំអាចសង្ខេបត្រួសៗនូវចំណុចសំខាន់ៗដែលអាចចាត់ ទុកជាលក្ខណៈសម្គាល់ ឬជាអត្តសញ្ញាណរបស់ សម រង្ស៊ី ដូចខាងក្រោម៖

១- សម រង្ស៊ី ជាអ្នកនយោបាយដែលប្រើគំនុំសងសឹកជា
ខ្សែបន្ទាត់កំណត់ទិសដៅ នយោបាយរបស់ខ្លួន។ ការចាក ចេញពី ហ្វ៊ុនស៊ិនប៉ិច ទៅបង្កើតគណបក្សផ្ទាល់ខ្លួនគឺដើម្បីសងសឹកចំពោះ ហ្វ៊ុនស៊ិនប៉ិច និងបន្ទាប់មកបានធ្វើឲ្យគណបក្សរាជានិយមមួយនេះរលាយដោយ សម រង្ស៊ី សុខចិត្តឲ្យលោក ហ៊ុន សែនខ្ចីដៃប្រើតាមចិត្តឲ្យតែបាន បំផ្លាញគណបក្សរាជានិយម ចោល។
បំផ្លាញបក្សរាជនិយមមិនមែនត្រឹមតែជាគុំនុំសងសឹកជាមួយ សម្តេចក្រុមព្រះឡើយ តែជាការស្រាយគំនុំរបស់ឪពុកខ្លួន ដែលត្រូវបានសម្តេចព្រះនរោត្តម សីហនុ ចាត់ទុកជាជនក្បត់ជាតិ។ និយាយជារួម សម រង្ស៊ី ជាអ្នក ក្បត់រាជានិយមតែម្តង។ នយោបាយគំនុំសងសឹកដ៏គ្រោះថ្នាក់របស់ សម រង្ស៊ី បន្តរហូតដល់បច្ចុប្បន្ន។

២- ចរិតនយោបាយរបស់ សម រង្ស៊ី គឺការដុតកំហឹង ញុះញង់និងឆ្គិះឆ្គៀលចាក់រុកឲ្យខ្មែរស្អប់ខ្មែរ ឲ្យខ្មែរចេះលាបពណ៌គ្នាក្លាយជាយួន ជាចិន ។ល។ ពោលគឺធ្វើយ៉ាងណាឲ្យខ្មែរបែកបាក់។ នយោបាយបែបនេះត្រូវបាន
អនុវត្តតាំងពីចាប់ផ្តើមជីវិត នយោបាយមកម្ល៉េះ។ មន្ត្រីបក្សខ្លួនណាហ៊ានរិះគន់ ឬនិយាយជំទាស់ជាមួយលោកប្រធាននឹងត្រូវជាប់ឈ្មោះជាអាយ៉ងយួន, លក់ក្បាល និងក្បត់បក្ស។ ពាក្យនេះត្រូវបានប្រើយ៉ាងពេញ និយមកាលពីក្នុងសម័យ ប៉ុល ពត។ រយៈពេលជាងពីរទសវត្សរ៍មកនេះ សង្គមខ្មែរដិតដាមដោយការលាបពណ៌ ការបែកបាក់ និងការរើសអើងពូជសាសន៍ ដែលជាស្នាដៃឯករបស់ សម រង្ស៊ី។

៣- សម រង្ស៊ី ជាអ្នកនយោបាយដែលមើលស្រាលប្រជាជាតិខ្លួនឯង និងយកបរទេសជា ចៅហ្វាយនាយ។ ចាប់តាំងពីផ្តើមធ្វើនយោបាយកាលណាមក សម រង្ស៊ី ម៉ាត់ណាក៏យកមហាអំណាចបរទេសមកធ្វើជាត្រីមុខ ដែរ។ បុគ្គលនេះមិនដែលផ្តល់តម្លៃសូម្បីបន្តិចដល់ជាតិសាសន៍ខ្លួនឯង តែងប់ងល់និងបម្រើប្រយោជន៍បរទេសរហូតដល់បើកដៃឲ្យបរទេសប្រើប្រាស់ជាកូនអុកដើម្បីផលប្រយោជន៍ របស់គេ។ តាំងពីដើមរហូតដល់បច្ចុប្បន្ន គោលបន្ទាត់ នយោបាយរបស់ សម រង្ស៊ី គឺលុតក្រាបចំពោះមុខជន បរទេស ហើយបំផ្លាញប្រយោជន៍ជាតិខ្លួនឯង។ ជាក់ស្តែង ការអុជអាលឲ្យបរទេសដាក់ទណ្ឌកម្មមកលើជាតិ និងប្រជាជនខ្លួនឯងគឺជា
សក្ខីភាពដែលមិនអាចប្រកែក បាន។ ហេតុនេះហើយបានជា មានអ្នកខ្លះហៅ សម រង្ស៊ី ថា ជា«ឆ្កែបម្រើបរទេស»។

៤- សម រង្ស៊ី ជាអ្នកនយោបាយដែលយកប្រជាពលរដ្ឋជាឈ្នាន់។ ជាធម្មតា អ្នកនយោបាយគឺជាអ្នកដែលហ៊ានលះបង់ ហ៊ានយកអាយុជីវិត យកទ្រូងទៅពាំងការពារប្រយោជន៍ជាតិ និងប្រជាជន។ ប៉ុន្តែ អកុសលអីមានតែ សម រង្ស៊ីទេដែលយកពលរដ្ឋទៅពាំងការពារផលប្រយោជន៍ខ្លួនឯងវិញ។ តើមានពលរដ្ឋខ្មែរអ្នកគាំទ្រ សម រង្ស៊ី ប៉ុន្មាននាក់ហើយ ដែលបានស្លាប់ ជាប់គុក និងរងរបួស ឬត្រូវទទួលទោសទណ្ឌផ្សេងៗ ដោយសារតែ សម រង្ស៊ី បោកបញ្ឆោតឲ្យចេញមុខពាំងជំនួសខ្លួននៅពេលមានបញ្ហាធំៗកើតឡើង? តើសម រង្ស៊ី ដែលហ៊ានជាប់គុកជំនួសពលរដ្ឋទេ? តើមានម្តងណាទេដែល សម រង្ស៊ី អំពាវនាវឲ្យពលរដ្ឋស្ងប់ស្ងៀមនិងអហិង្សា? ពិតជាគ្មានឡើយ គឺមានតែញុះញង់ឲ្យពលរដ្ឋងើបបះបោរ បង្កភាពវឹកវរ រហូតឈានដល់អំពើហិង្សា ចលាចលក្នុងសង្គម។ ហើយចំណែកឯសម រង្ស៊ី ខ្លួនឯងវីញ គឺ ចាំតែកេងចំណេញនយោបាយ ហើយបើមានបញ្ហាក៏រត់ទៅសម្ងំសុខនៅឯបរទេសយ៉ាងរំភើយ។

៥- សម រង្ស៊ី ជាអ្នកប្រជាធិបតេយ្យក្លែងក្លាយ៖ បុគ្គលរូបនេះតាំងខ្លួនជាអ្នកប្រជាធិបតេយ្យឆ្អិនឆ្អៅមកពីស្រុកបារាំង។ ប៉ុន្តែ ធាតុពិតចរិតលក្ខណៈ និងការដឹកនាំក្នុងបក្សគ្មានធាតុប្រជាធិបតេយ្យ សូម្បីបន្តិច។ ជាក់ស្តែង ការដឹកនាំពោរពេញដោយបក្សពួក គ្រួសារនិយម និង
ការសម្រេចចិត្តដោយអត្តនោម័ត។ បើអ្នកណាហ៊ានមានមតិផ្ទុយពីលោកប្រធាន និងប្រពន្ធ អ្នកនោះនឹងត្រូវគេចោទថា លក់ក្បាលឲ្យហ៊ុន សែន ជាមិនខាន។ មានមន្ត្រីអតីតអ្នកស្មោះស័្មគ្រជាមួយ សម រង្ស៊ី ច្រើនណាស់ដែលទទួលរងគ្រោះដោយការចោទប្រកាន់ទាំងបំពានពីព្រោះតែពួកគេមានមតិយោបល់ចង់កែលម្អការដឹកនាំផ្ទៃក្នុងបក្ស ហើយក្រោយមកពួកគេសុខចិត្តដើរចេញពី សម រង្ស៊ី ទាំងឈឺចាប់។ នយោបាយបែប នេះនៅបន្តរហូតដល់បច្ចុប្បន្នដោយគ្មានការប្រែប្រួលសូម្បីតែបន្តិចឡើយ។

៦- សម រង្ស៊ី ជាមនុស្សស្រឡាញ់តំណែង មុខមាត់ និងលុយកាក់ ខុសស្រឡះពីមាត់ និយាយ។ ដោយចាប់បានចំណុចខ្សោយនេះ ទើបលោក ហ៊ុន សែន បោះនុយហើយអាចប្រើ សម រង្ស៊ី បានយ៉ាងងាយ។ ជាក់ស្តែង ការកែប្រែរដ្ឋធម្មនុញ្ញពី ២ភាគ ៣ មក ៥០% បូក១ កាលពីឆ្នាំ ២០០៦ គឺជាកំហុសឆ្គងដ៏ធំធេងបំផុតមួយរបស់សម រង្ស៊ី ដែលផ្តល់ប្រយោជន៍ធំមហិមារ ដល់នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ការវ៉ៃក្បិនចូលសភា កាលពីឆ្នាំ ២០១៤ ដោយក្បត់ពាក្យសម្តីរបស់ខ្លួនទាំងស្រុង គឺជា ឧទាហរណ៍មួយទៀតដែល លោក សម រង្ស៊ី លោតចូល
អន្ទាក់លោក ហ៊ុន សែន ដោយ សារតែចង់បានតំណែងជា ប្រធានក្រុមមតិភាគតិចក្នុងសភា«ឋានៈស្មើនាយក រដ្ឋមន្ត្រី»។ នេះហើយជាហេតុផលដែលលោក ហ៊ុន សែន តែងនិយាយថា សម រង្ស៊ី ជា«ឆ្កែមួយក្បាលដែលស្រួលប្រើ»។

៧- សម រង្ស៊ី ជាអ្នក នយោបាយ«ស្នេហាព័ត៌មានក្លែងក្លាយ»៖ ការបំភ្លៃព័ត៌មានកាត់តរូបភាព និងប្រឌិតព័ត៌មានដែលមិនពិតយកមកផ្សាយគឺជាស្នាដៃដ៏ធំធេងមួយទៀតរបស់ សម រង្ស៊ី។ កាលពីមុន គាត់ជា មេក្លោងបង្រៀនកូនចៅឲ្យប្រើប្រាស់វិធីទុច្ចរិតនេះ។ ប៉ុន្តែ ចុងក្រោយនេះ សម រង្ស៊ី ខ្លួនឯងបានចេញមុខជាចំហបង្ហោះព័ត៌មានក្លែងក្លាយនិងមួលបង្កាច់ដ៏សាហាវនៅតាមបណ្តាញសង្គមផ្លូវការរបស់ខ្លួនតែម្តងដោយឥតអៀនខ្មាស។

៨- សម រង្ស៊ី មានឈាមជ័រជាជនក្បត់ជាតិបន្តពីឪពុក។ ពាក្យនេះបើស្តាប់មួយភ្លែតហាក់មាន ន័យគ្រាន់តែជាការជេរប្រមាថឬលាបពណ៌។ ប៉ុន្តែ បើសិក្សាឲ្យស៊ីជម្រៅគេនឹងយល់ថា សម រង្ស៊ី ពិតជាមាន«ហ្សែន» តំណរពូជក្បត់ជាតិពីឳពុករបស់ខ្លួនមែនហើយ។ ជាក់ស្តែង ក្នុងមួយជីវិត នយោបាយរបស់ខ្លួន សម រង្ស៊ី មិនដែលគិតពីការកសាង ឬជួយជីវភាពប្រជាពលរដ្ឋឡើយ ប៉ុន្តែ ជំនាញរបស់គាត់គឺធ្វើយ៉ាងណាឲ្យជីវភាពពលរដ្ឋដុនដាប ឲ្យជាតិខ្មែរអាប់ឱនដើម្បីខ្លួនអាចកេងចំណេញនយោបាយ។
រយៈពេលជាងពីរទសវត្សរ៍មកនេះ គេមិនដែលឃើញសម រង្ស៊ី សង់សាលារៀនមួយខ្នង, ជីកអណ្តូងទឹកមួយ ឬសាងសង់បង្គន់អនាម័យមួយជូនពលរដ្ឋឡើយ ពោលគឺមានតែញុះញង់ឲ្យពលរដ្ឋបំផ្លាញសមិទ្ធផលរបស់រដ្ឋាភិបាលដែលខំកសាង។ នេះគឺជារឿងពិតដែលមិនអាចប្រកែក បាន។

៩_ សម រង្ស៊ី ជាជនក្បត់ជាតិ តាមរយៈការចុះហត្ថលេខាជាមួយជនជាតិយួន ដេហ្គា ឈ្មោះកុក ស កាលពីឆ្នាំ 2013 ដោយសុខចិត្តប្រគល់ខេត្ត4 នៅប៉ែកឥសាន្ត ប្រទេសឲ្យទៅយួនគ្រប់គ្រងឲ្យតែខ្លួនឈ្នះឆ្នោត។ នេះជាភស្តុតាងនៃអំពើក្បត់ជាតិដ៏ធំផុតមួយក្នុងប្រវត្តិសាស្ត្រ។

សរុបមកវិញ ការផ្តល់រហស្សនាមថា «ឆ្កែមួយក្បាល កូនអាក្បត់ជាតិ» ពិតជាស័ក្តិសមណាស់ចំពោះអ្នកនយោបាយដូច សម រង្ស៊ី។ គឺជារហស្សនាមដែលកើតចេញពីអំពើជ្រុលនិយម ហួសហេតុ ហួសពីនិស្ស័យមនុស្សរបស់ សម រង្ស៊ី។ វាជា រឿងអកុលណាស់សម្រាប់ប្រទេសកម្ពុជាដែលមាន
អ្នកនយោបាយធុនសម រង្ស៊ី នេះពីព្រោះវាធ្វើឲ្យខ្មែរយើងបាត់បង់ពេលវេលាយ៉ាងច្រើនណាស់ ដោយសារតែការបង្កព្យុះភ្លៀងរបស់អ្នកនយោបាយដែលជា«ឆ្កែបម្រើបរទេស»រូបនេះ។ ដូច្នេះ ដើម្បីមានពេលកសាងជាតិ កសាងសេដ្ឋកិច្ច និងបង្កើនជីវភាពគ្រួសារឲ្យបានរុងរឿង ដល់ពេលហើយដែលខ្មែរត្រូវនាំគ្នាកម្ចាត់ជនចង្រៃប្រភេទនេះកុំឲ្យមានឱកាសធ្វើព្យុះភ្លៀងតទៅទៀត។ យើងជាពលរដ្ឋខ្មែរត្រូវឈរយ៉ាងរឹងមាំជាមួយរដ្ឋាភិបាលដើម្បីចាត់វិធានការ
ចាំបាច់ប្រឆាំងនឹង«ឆ្កែមួយក្បាល កូនអាក្បត់ជាតិ» នេះឲ្យវិនាសដើម្បីថែរក្សាកាពារសុខសន្តិភាពនិងភាពថ្គុងថ្កើង
រុងរឿងរបស់ជាតិនិងប្រជាជន យើងតរៀងទៅ៕

ដោយ៖ សាស្រ្តាចារវិទ្យាសាស្ត្រសង្គមខេត្តកំពង់ចាម

Facebook Comments