អាមេរិចដាក់គុក«មេបោកធំ»ជាប់១៨ឆ្នាំ

0
84

បរទេស៖ តុលាការរដ្ឋផ្លរីដាបានផ្តន្ទាទោសបុរសម្នាក់អាយុ៤៨ឆ្នាំដែលតាំងខ្លួនជា ខ្សែរាជវង្សអារ៉ាប់សាអូឌីត ហ៉ឹហា..អោយជាប់គុក១៨ឆ្នាំពីបទឆបោក អ្នកដ៏ទៃបានប្រាក់ជិត៨លានដុល្លារ។

បុរសនេះឈ្មោះAnthony Gignacអួតខ្លួនជាខ្សែរាជវង្សអារ៉ាប់សាអូឌីតដើម្បីបោក ប្រាស់អ្នកវិនិយោគចង់វិនិយោគគម្រោងការនៅប្រទេសអារ៉ាប់សាអូឌីត។

គាត់អួតគេថា មានប្រាក់នៅធនាគារ៦០០លានមានអូតែលមានកាស៊ីណូនៅអឹរ៉ុប..។ គាត់យកលុយបានពីបោកប្រាស់នោះដើរបង្អួតហ៊ឹហា ពាក់នាឡិការ៉ូឡិច ជិះឡានសុទ្ធតែម៉ាកហ្វឹរ៉េរី ស្លាកលេខការទូតក្លែងក្លាយ ជួលខុនដូប្រណិតលើកោះFisherរស់នៅរាប់ខែ មានកំប៉ាល់កំសាន្តនិងជិះយន្តហោះផ្ទាល់ខ្លួនទៀត។

ការពិតគាត់ជាកូនកំព្រា ដើមកំណើតមកពីកូឡុំប៊ី។គាត់ចេញបោកតាំងពីអាយុ១៧ឆ្នាំព្រោះមានមុខមាត់ដូចស្តេចស៊ុលតង់អារ៉ាប់ប៊ីសាអូឌីត។ នេះបានពិតជាកំពូលអ្នកបោក៕

Facebook Comments