លោក គីម ជុងអ៊ុន បានសម្លាប់មន្ត្រីជាន់ខ្ពស់មួយចំនួន បន្ទាប់ពីបរាជ័យនៃកិច្ចប្រជុំកំពូល ទីក្រុងហាណូយ

0
95

អន្តរជាតិ៖ កូរ៉េខាងជើងបានប្រហារជីវិតលោក Kim Hyok Chol បេសកជនពិសេសកូរ៉េខាងជើង ទទួលបន្ទុកកិច្ចការអាមេរិក និងមន្រ្តីក្រសួងការបរទេសចំនួន ៤រូបទៀត ដែលបានធ្វើកិច្ចចរចាសម្រាប់កិច្ចប្រជុំកំពូលអាមេរិក – កូរ៉េខាងជើងលើកទី2 កាលពីខែកុម្ភៈ ដែលទទួលបរាជ័យ ។

កាសែតកូរ៉េខាងត្បូង Chosun Ilbo បានរាយការណ៍កាលពីថ្ងៃសុក្រថា លោក Kim Yong Chol មន្រ្តីជាន់ខ្ពស់ម្នាក់ដែលធ្លាប់ជាសមភាគី ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Mike Pompeo ក្នុងជំនួបកំពូលរវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងទីក្រុងហាណូយ ត្រូវបានគេនិយាយថា បានទទួលរងនូវការបង្ខំឱ្យធ្វើពលកម្ម និងការអប់រំមនោគមវិជ្ជា ។

កាសែតនេះបាននិយាយថា មេដឹកនាំកូរ៉េខាងជើងត្រូវបានគេជឿជាក់ថា កំពុងតែអនុវត្តការសម្លាប់ដ៏ធំមួយ ដើម្បីបង្វែរការយកចិត្តទុកដាក់ពីភាពចលាចលផ្ទៃក្នុង និងការមិនសប្បាយចិត្ត ។ ប្រភពមួយរបស់កូរ៉េខាងជើង ដែលមិនបញ្ចេញឈ្មោះបាននិយាយថា ” លោក Kim Hyok Chol ត្រូវបានស៊ើបអង្កេត និងប្រហារជីវិតនៅអាកាសយានដ្ឋាន Mirim ជាមួយមន្រ្តីក្រសួងការបរទេសចំនួន 4រូបទៀតកាលពីខែមីនា ” ។

កាសែត Chosun Ilbo បានដកស្រង់ប្រភពមន្ត្រីកូរ៉េខាងជើង ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា ពួកគេទាំងនោះត្រូវបានសម្លាប់ពីបទ ធ្វើចារកម្មឲ្យអាមេរិក ។ កាសែតរដ្ឋកូរ៉េខាងជើង Rodong Sinmun បាននិយាយនៅក្នុងអត្ថាធិប្បាយមួយកាលពីថ្ងៃព្រហស្បតិ៍ថា “ការដើរតួដូចជាមនុស្សម្នាក់ កំពុងគោរពមេដឹកនាំនៅពីមុខអ្នកដទៃ ប៉ុន្តែស្រមៃឃើញអំពីអ្វីផ្សេងទៀតនោះ គឺជាសកម្មភាពប្រឆាំងនឹងបក្ស និងប្រឆាំងបដិវត្ត” ៕ (CNA ថ្ងៃទី៣១ ខែឧសភា)

Facebook Comments