សមយុទ្ធកងនាវាចររួមចិន-រុស្ស៊ីកាន់តែមានទិសដៅប្រយុទ្ធច្បាស់លាស់

118

អន្តរជាតិ៖ ក្រសួងការពារជាតិបាននិយាយពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងយោធាចិននិងរុស្ស៊ីបានរក្សានូវការ ផ្លស់ប្តូរគ្នាយ៉ាងស៊ីជម្រៅនៅក្នុងឆ្នាំ ២០១៩ ដើម្បីកត់សម្គាល់ខួបទី៧០ នៃការបង្កើតចំណងទាក់ទងការទូតរវាងប្រទេសទាំងពីរ ។

អ្នកនាំពាក្យរបស់ក្រសួងលោក វូ ឈាន ( W u Qian  ) បាននិយាយនៅឯសន្និសីទសាព័ត៌មានមួយ ថា ពួកគេបានចូលរួមកិច្ចសហប្រតិបត្តិការនៅក្នុងការផ្លាស់ប្តូរគ្នាកម្រិតខ្ពស់, ធ្វើការហ្វឹកហាត់ប្រយុទ្ធជាក់ ស្តែង ព្រមទាំងកិច្ចសហប្រតិបត្តិការយោធានឹងបានធ្វើអន្តរកម្ម និងសហការគ្នាបានយ៉ាងត្រឹមត្រូវក្នុងឱកាសជាពហុភាគីអន្តរជាតិ ។

លោក វូ បាននិយាយបន្ថែមថា យោធារបស់ប្រទេសទាំងពីរបានផ្តល់ឱ្យថាមពលជាវិជ្ជមានសម្រាប់ការពារសន្តិភាពពិភពលោក ព្រមទាំងស្ថិរភាពថ្នាក់តំបន់ ។ ថ្លែងពីសមយុទ្ធកងនាវាចររួមកាលពីដើមខែនេះនៅ គីងដាវ ខេត្តសានទុង ប្រទេសចិនខាងកើតលោក វូ បាននិយាយថា សមយុទ្ធនេះសម្រេចបាននូវកម្ពស់ថ្មីមួយក្នុងការធ្វើឱ្យសមយុទ្ធកងនាវាចររួមចិន-រុស្ស៊ីកាន់តែមានទិសដៅប្រយុទ្ធច្បាស់លាស់ដែលផ្អែកលើព័ត៌មាននិងមានស្តង់ដា ។

លោក វូ បាននិយាយថា កងនាវាចរទាំងពីរក៏បានពង្រឹងផងដែរ នូវសមត្ថភាពបញ្ជាការរួមរបស់ខ្លួនព្រមទាំងការដោះស្រាយការគំរាមកំហែងសន្តិសុខសមុទ្រ៕