លោក មហាធៀរ និយាយថា ម៉ាឡេស៊ីនឹងប្រើប្រាស់ Huawei

84

អន្តរជាតិ៖ នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសម៉ាឡេស៊ីនឹងបន្តប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន Huawei ឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ។

លោក មហាធៀរ មហាម៉េដ បាននិយាយនៅក្នុងសន្និសីទមួយនៅទីក្រុងតូក្យូ ដោយបានទទួលស្គាល់នូវការព្រួយបារម្ភផ្នែកសន្តិសុខ ប៉ុន្តែបាននិយាយថា ពួកគេគឺមិនអាចរារាំងម៉ាឡេស៊ីបានឡើយ ។ បុរសវ័យ 93 ឆ្នាំរូបនេះ បាននិយាយនៅវេទិកាអនាគតនៃអាស៊ីថា៖ “បាទ អាចមានចារកម្មមួយចំនួន ប៉ុន្តែអ្វីដែលនៅទីនោះ ដើម្បីស៊ើបការណ៍នៅប្រទេសម៉ាឡេស៊ី គឺយើងជាសៀវភៅបើកចំហ” ។

លោក មហាធៀរ បានថ្លែងថា ក្រុមហ៊ុន Huawei មានលទ្ធភាពទទួលបានការស្រាវជ្រាវ«ធំជាងការប៉ាន់ស្មានទាំងស្រុងរបស់ម៉ាឡេស៊ី» ។ ដូច្នេះយើងព្យាយាមប្រើបច្ចេកវិជ្ជារបស់ពួកគេ តាមដែលអាចធ្វើទៅបាន” ។ លោកបានបន្ថែមថា៖ “អ្នករាល់គ្នាដឹងហើយថា ប្រសិនបើប្រទេសណាមួយ ចង់ចូលឈ្លានពានប្រទេសម៉ាឡេស៊ី ពួកគេអាចដើរឆ្លងកាត់ ហើយយើងនឹងមិនចុះចាញ់ទេ ព្រោះវាជាពេលវេលាខ្ជះខ្ជាយ” ។

មតិយោបល់របស់លោកបានកើតឡើង បន្ទាប់ពីរលកនៃភាពចម្រូងចម្រាស ទាក់ទងនឹងក្រុមហ៊ុនទូរគមនាគមន៍ចិន ដែលត្រូវបានរងការចោទប្រកាន់ពីបទចារកម្ម ហើយប្រឈមនឹងបម្រាមរបស់សហរដ្ឋអាមេរិក ។ បណ្តាប្រទេសមួយចំនួន បានរារាំងក្រុមហ៊ុន Huawei ពីការធ្វើការងារលើបណ្តាញទូរស័ព្ទចល័តរបស់ខ្លួន ហើយក្រុមហ៊ុនបានដកថយពីសង្គ្រាម បន្ទាប់ពីការហាមឃាត់របស់សហរដ្ឋអាមេរិក ដោយលើកពីតម្រូវការស្របច្បាប់ ។ ជម្លោះនេះកើតមានឡើង ខណៈដែលសហរដ្ឋអាមេរិក និងចិន បង្កើនការយកពន្ធពីគ្នាទៅវិញទៅមក ស្របពេលមានសង្គ្រាមវោហាស័ព្ទ ដែលចោទប្រកាន់គ្នា អំពីការអនុវត្តពាណិជ្ជកម្មអយុត្តិធម៌ ។

លោក មហាធៀរ បាននិយាយថា សហរដ្ឋអាមេរិក និង ប្រទេសលោកខាងលិច ត្រូវតែទទួលស្គាល់ថា ប្រជាជាតិអាស៊ីបច្ចុប្បន្នមានផលិតផលប្រកួតប្រជែង ហើយមិនគួរគំរាមកំហែងដល់គូប្រជែងរបស់ខ្លួនឡើយ ។ លោកបាននិយាយថា៖ ” បាទ ខ្ញុំយល់ថា ក្រុមហ៊ុន Huawei មានភាពជឿនលឿនយ៉ាងខ្លាំង លើបច្ចេកវិទ្យាអាមេរិក ។ សហរដ្ឋអាមេរិកត្រូវតែប្រកួតប្រជែងជាមួយចិន។ ជួនកាលប្រទេសចិននឹងឈ្នះ ហើយពេលផ្សេងទៀតសហរដ្ឋអាមេរិកនឹងឈ្នះ” ។

លោកបានព្រមានថា ទំនាក់ទំនងតានតឹងរវាងអាមេរិក និងចិន អាចប៉ះពាល់ដល់ស្ថានភាពនៅសមុទ្រចិនខាងត្បូង ដែលចិនអះអាងអំពីអធិបតេយ្យភាព ទោះបីមានការទាមទារពីគូប្រជែង ក្នុងតំបន់ផ្សេងទៀតក៏ដោយ ៕ (AFP ថ្ងៃទី៣០ ខែឧសភា)