បុរសម្នាក់យកត្រាក់ទ័រទៅភ្ជួរស្រែត្រូវគ្រាប់មីនតោនផ្ទុះអោយរងរបួសពេញខ្លួន….!

529

កណ្ដាល៖ សំលេងផ្ទុះលាន់យ៉ាងខ្លាំងបណ្ដាលអោយបុរសម្នាក់រងរបួសពេញខ្លួនត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យហើយករណីផ្ទុះគ្រាប់នេះបានកើតឡើងនៅថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៩ ម៉ោង០៨.០៥នាទី នៅភូមិចំការជោ ឃុំពើក ស្រុកអង្គស្នួលខេត្តកណ្ដាល។

ប្រពភពីរសមត្ថកិច្ចបានអោយដឹងថា៖ជនរងគ្រោះឈ្មោះធីទីភេទ ប្រុស អាយុ៣៣ឆ្នាំមុខរបរ
(ស៊ីឈ្នួលភ្ជួរដីស្រែ)នៅភូមិត្រពាំងខ្ទឹម ឃុំព្រាល ស្រុកកញ្ជ្រាច ខេត្តព្រៃវែង។

ប្រភពបានបន្តទៀតថា៖ នៅមុនកើតជនរងគ្រោះបានមកស៊ីឈ្នួលភ្ជួរដីស្រែឲ្យឈ្មោះទេព្យ សំអុលភេទស្រីអាយុ៧១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើទើបបណ្ដាលឲ្ររបួសធ្ងន់នឹងខូចត្រាក់ទ័រមួយគ្រឿង(៧%)ជនរងគ្រោះបានបញ្ជូនទៅមន្ទីពេទ្យភ្នំពេញ។

បើតាមការសន្ឋិដ្ឋានរបស់សមត្ថកិច្ចគ្រាប់ដែលផ្ទុះគឺគ្រាប់ប្រភេទប្រឆាំងរថក្រោះ(មីនតោន)៕ ដោយសនសុភ័ក្ដ

https://youtu.be/blKwt1LCK7U