ក្រឡាប់លិចសាឡង់មួយគ្រឿងនៅស្រុកឆ្លូងធ្លាក់រថយន្តនិងម៉ូតូចូលទន្លេ

320

សាឡាងចម្លងមួយគ្រឿងដែលដឹកអ្នកដំណើរឆ្លង ពី ឃុំពង្រទៅឃុំកោះតាស៊ុយត្រូវបានក្រឡាប់លិចធ្លាក់ឡានដឹកដីចូលក្នុងទន្លេ ។ហេតុការនេះបានកើតឡើងនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នៅចំនុចភូមិពង្រ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ។

លោក ធីម ស៊ាងឡេង អភិបាលរងស្រុកឆ្លូងបានឲ្យដឹងថា ម្ចាស់សាឡាងមានឈ្មោះ សុះសប់ព្រី រស់នៅភូមិឃុំកើតហេតុខាងលើ ហើយករណីនេះបណ្ដាលមកពីរថយន្ដម៉ាកHiNoចំនួន២គ្រឿង ដែលមានម្ចាស់ឈ្មោះសេង គីម ចាំង ដឹកដីពេញឡានឆ្លងពីពង្រ ទៅកោះតាស៊ុយ បានរអិលកង់មកខាងឆ្វេងទាំងពីបណ្ដាលឲ្យក្រឡាប់តែម្ដង ហើយរថយន្ដទាំងពីរគ្រឿង និងម៉ូតូគ្រឿងត្រូវធ្លាក់ចូលក្នុងទន្លេ។

លោកអភិបាលរងបន្ដទៀតថា ក្នុងហេតុការណ៍ក្រឡានសាឡាងនេះមិនបណ្ដាលឲ្យមានមនុស្សស្លាប់ ឫរងរបួសនោះទេគ្រាន់តែធ្លាប់រថយន្ដពីរគ្រឿង និងម៉ូតញមួយគ្រឿងចូលក្នុងទន្លេ ហើយម្ចាស់រថយន្ដបានស្ទួចបានយករថយន្ដបានមកវិញ ៕