បេក្ខជនប្រធានាធិបតីឥណ្ឌូនេស៊ី ចាញ់ឆ្នោត អំពាវនាវឲ្យក្រុមបាតុករ អត់ធ្មត់

0
77

អន្តរជាតិ៖ ប៉ូលិស និងបាតុករខឹងសម្បារ ចំពោះលទ្ធផលនៃការបោះឆ្នោត របស់ប្រទេសឥណ្ឌូណេស៊ី បានប្រយុទ្ធគ្នានៅយប់ទីពីរនៅតាមដងផ្លូវនៃរដ្ឋធានី ហ្សាការតា បន្ទាប់ពីមនុស្ស 6 នាក់បានស្លាប់ និងជាង 200 នាក់ បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នាដំបូង ។ ក្រុមអ្នកតវ៉ាបានស្រែកថា “ចុះចេញទៅ Jokowi” និងពាក្យថា “Prabowo ជាប្រធានាធិបតីរបស់យើង!” ។

នៅរាត្រីថ្ងៃពុធ ប៉ូលិស បានបាញ់តបនឹងឧស្ម័នបង្ហូរទឹកភ្នែកទៅលើហ្វូងបាតុករ ។ ប្រធានាធិបតី Joko Widodo ដែលបានឈ្នះអាណត្តិទីពីរ បន្ទាប់ពីត្រូវបានប្រកាសជាអ្នកឈ្នះនៅថ្ងៃអង្គារ នៃការបោះឆ្នោតកាលពីខែមេសា បាននិយាយថា ស្ថានភាពនេះ ស្ថិតនៅក្រោមការគ្រប់គ្រង ។ “យើងនឹងមិនឲ្យមានកន្លែងកុប្បកម្ម ដើម្បីបំផ្លាញប្រទេសរបស់យើងទេ” ។ យើងមិនមានជម្រើសណាផ្សេងទៀតទេ យោធា និងប៉ូលីសនឹងចាត់វិធានការតាមច្បាប់ ។

លោក Prabowo Subianto ដែលជាអតីតគូប្រជែង បានចោទប្រកាន់ថា លោក Jokowi បានបន្លំសន្លឹកឆ្នោតនោះ ក៏បានអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់ ។ លោក Prabowo ដែលនិយាយថា គាត់មានគម្រោងប្តឹងតវ៉ាលទ្ធផល នៃការបោះឆ្នោតនៅក្នុងតុលាការ រដ្ឋធម្មនុញ្ញបានជំរុញអ្នកគាំទ្រនៅទីក្រុង ហ្សាកាតា ឲ្យចាត់វិធានការដោយប្រាជ្ញា ។ លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជៀសវាងអំពើហិង្សា ហើយបញ្ចប់សកម្មភាពរបស់អ្នក ទោះបីជាធ្វើសកម្មភាពដោយសន្តិវិធីក្តី” ។ “ខ្ញុំអំពាវនាវឱ្យអ្នកត្រលប់ទៅផ្ទះវិញ” ។

កាលពីថ្ងៃអង្គារ គណៈកម្មាធិការបោះឆ្នោតបាននិយាយថា លោក វីដូដូ បានឈ្នះសម្លេងឆ្នោត ៥៥,៥ ភាគរយ ដោយធានាបាននូវអាណត្តិទីពីរ ក្នុងនាមជាមេដឹកនាំនៃប្រទេសប្រកាន់យកលទ្ធិប្រជាធិបតេយ្យធំលំដាប់ទី ៣ នៅលើពិភពលោក ។ (CNN ថ្ងៃទី២៣ ខែឧសភា)

Facebook Comments