ចិនសោកស្តាយ ចំពោះការរំលោភបំពានពីសហរដ្ឋអាមេរិក មកលើក្រុមហ៊ុន Huawei

121

អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសចិន បានរិះគន់ការផ្លាស់ប្តូររបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងក្រុមហ៊ុនទូរគមនាគមន៍ Huawei ថា ជា “ការសម្លុតគំរាមកំហែងខាងសេដ្ឋកិច្ច” ហើយបានព្រមានថា ទីក្រុងប៉េកាំង ត្រៀមខ្លួនដើម្បី “ប្រយុទ្ធយ៉ាងសកម្ម” ក្នុងសង្គ្រាមពាណិជ្ជកម្មរបស់ខ្លួនជាមួយទីក្រុងវ៉ាស៊ីនតោន ។

សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសសេដ្ឋកិច្ចកំពូលទាំងពីរ បានកើនឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញសេចក្តីបង្គាប់លើមូលដ្ឋានសន្តិសុខជាតិកាលពីសប្តាហ៍មុន ដែលបានជំរុញឱ្យក្រុមហ៊ុនបរទេសជាច្រើន ដកខ្លួនឲ្យឆ្ងាយពីក្រុមហ៊ុន Huawei ។

រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បាននិយាយកាលពីថ្ងៃពុធ ទី២២ ខែឧសភា ក្នុងកិច្ចប្រជុំមួយនៅប្រទេស កៀហ្ស៊ីស៊ីស្ថាន របស់អង្គការ កិច្ចសហប្រតិបត្តិការសៀងហៃ (SCO) ដែលជាក្រុមសន្តិសុខក្នុងតំបន់ ដឹកនាំដោយទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូ “ការប្រើប្រាស់អំណាចរដ្ឋរបស់សហរដ្ឋអាមេរិក ដើម្បីដាក់សម្ពាធទៅលើក្រុមហ៊ុនឯកជនចិន ដូចជា Huawei គឺជាការគំរាមកំហែងខាងសេដ្ឋកិច្ច” ។

ឥទ្ធិពលនៃការផ្លាស់ប្តូររបស់លោក ត្រាំ បានហាមឃាត់មិនឱ្យក្រុមហ៊ុនអាមេរិក ផ្គត់ផ្គង់ក្រុមហ៊ុន Huawei និងសាខាជាមួយសមាសធាតុសំខាន់ៗ លើសកម្មភាពដែលសហរដ្ឋអាមេរិកនិយាយថា គឺផ្ទុយទៅនឹងផលប្រយោជន៍នយោបាយការបរទេស និងសន្តិសុខជាតិ ។ (CAN ថ្ងៃទី២៣ ខែឧសភា)