សហព័ន្ធកីឡាសិស្ស-និស្សិតកម្ពុជាធ្វើមហាសន្និបាត

110

ភ្នំពេញ៖ សហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជាបានធ្វើមហាសន្និបាតបូកសរុបលទ្ធផលការងារអាណត្តិចាស់និងលើកទឹសដៅការងារសម្រាប់អាណត្តិថ្មីបេញមួយព្រឹកថ្ងៃទី២៣ឧសភាដោយមានការអញ្ជើញចូលរួមពីសំណាក់លោកស សុខារដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡានិងជាប្រធានសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា ។

បើតាមការឲ្យដឹងពីលោកអ៊ុក សិទ្ធិជាតិអគ្គនាយកកីឡា និង ជាអគ្គលេខាធិការសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជានោះថាកីឡាសិស្សនិស្សិតកម្ពុជាបានឲ្យដឹងថាសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជាបង្កើតឡើងនៅឆ្នាំ១៩៩៨ គឺជាសហព័ន្ធពហុកីឡា(Multi Sports) ។

សហព័ន្ធនេះជាសមាជិកសហព័ន្ធកីឡាសាកលវិទ្យាល័យអន្តរជាតិ(FISU)ជាសមាជិកសហព័ន្ធកីឡាសាកលវិទ្យាល័យអាស៊ី(AUSF) ជាសមាជិកសហព័ន្ធកីឡាសិស្សអាស៊ី(ASSF)ជាសមាជិកសហព័ន្ធកីឡាបាល់ទាត់សិស្សអាស៊ី(ASFF)សមាជិកក្រុមប្រឹក្សាកីឡាសិស្សអាស៊ាន(ASSC) និង ជាសមាជិកក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យអាស៊ាន(AUSC) ។

សព្វថ្ងៃនេះសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជាមានសមាជិកសមាគមកីឡាសិស្សស្ថិតក្រោមបរិបាលកិច្ចរបស់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្តចំនួន២៥ធ្វើសកម្មភាពក្នុងនោះមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្តចំនួន២៣បានបំពេញបែបបទឲ្យសមាគមកីឡាសិស្សចូលជាសមាជិករបស់សហព័ន្ធកីឡាសិស្ស-និស្សិតកម្ពុជា ដោយឡែកមន្ទីរអប់រំយុវជននិងកីឡាចំនួន២គឺខេត្តបាត់ដំបងនិងខេត្តត្បូងឃ្មុំពុំទាន់បានបំពេញបែបបទឲ្យសមាគមកីឡាសិស្សរបស់ខ្លួនចូលជាសមាជិកសហព័ន្ធនៅឡើយ។

លោកអ៊ុក សិទ្ធិជាតិបានលើកឡើងថាសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជាបានចូលរួមធ្វើសកម្មភាពជាច្រើន
ទាំងក្នុងនិងក្រៅប្រទេស ។ចំពោះការប្រកួតវិញដណ្ដើមបានមេដាយសរុបចំនួន២៧គ្រឿងក្នុងនោះមាស៥គ្រឿងប្រាក់១០គ្រឿង និងសំរិទ្ធ១២គ្រឿង ។

លោកស សុខាក៏បានធ្វើការកត់សំគាល់ដែរថាកីឡាករ-កីឡាការិនីដែលក្លាយជាកីឡាថ្នាលពួកគេសុទ្ធតែមានប្រភពចេញមកពីកីឡាសិស្ស និស្សិតភាគច្រើនបំផុត ។ហេតុនេះសហព័ន្ធកីឡាសិស្ស និស្សិតមានតួនាតីសំខាន់ខ្លាំងណាស់ ។ សហព័ន្ធនេះទាមទារឲ្យមានការចូលរួមពីសាលារៀន គ្រប់រាជធានី ខេត្តព្រោះថនធានកីឡាភាគច្រើននៅតាមសាលារៀន ។