ព្រះសង្ឃថៃប្រមឹកខួបម្នាក់ត្រូវគេដេញចាប់វីរវក់ក្រោយបើកឡានទាំងស្រវឹងជោគជាំ

161

អន្តរជាតិ៖ តាមបាងកក ប៉ុស្តិ៍បានផ្សាយឲ្យដឹងថាសមត្ថកិច្ចបានដាក់កម្លាំងតាមចាប់យ៉ាងវីរវក់ព្រះសង្ឃប្រមឹកម្នាក់ ដែលស្រវឹងស្រាយ៉ាងជោគជាំហើយនោះបានបើករថយន្តយ៉ាងលឿនចេញពីវត្តទាំងបាត់ម្ចាស់ការដោយសារស្រាកំពុងវាយលុកខ្លាំង។


ព្រះសង្ឃអង្គនេះមានឈ្មោះកានយ៉េនមានអាយុ៣៥ឆ្នាំ ត្រូវបានសមត្ថកិច្ចបញ្ឈប់នៅកន្លែងមួយដោយ ដោយមានការសង្ស័យថាព្រះអង្គស្រវឹងស្រាហើយបើករថយន្ត។មនុស្សដែលជិះនៅក្នុងរថយន្តហើយផ្ញើ ជីវិតជាមួយសង្ឃដែលកាន់ចង្កូតនេះសុទ្ធតែស្រវឹងទាំងអស់គ្នា។

នៅពេលដែលសមត្ថកិច្ចកំពុងតែសួរនាំ ស្រាប់តែព្រះសង្ឃអង្គនោះបើករថយន្តយ៉ាងលឿនចេញពីទីនេះ ទាំងបាត់ម្ចាស់ការដើម្បីគេចកុំឲ្យសមត្ថកិច្ចដឹងថាគាត់ស្រវឹង៕