បុរសម្នាក់ស្រែកសូមឲ្យលោកប្រាយុទ្ធចាន់អូចាជួយផងព្រោះប្រពន្ធផឹតក្បត់

160

អន្តរជាតិ៖ តាមកាសែតបាងកកប៉ុស្តិ៍បានផ្សាយនៅថ្ងៃទី២២ខែឧសភានេះថា បុរសវ័យ៦៦ឆ្នាំម្នាក់ បានព្យាយាម យកកាំបិតអារផ្តាច់បំពង់កខ្លួនឯងដើម្បីជាការតវ៉ាក្នុងការស្វែងរកយុត្តធម៌ចំពោះលោកនាយករដ្ឋមន្ត្រីថៃប្រាយុទ្ធចាន់អូចារ។បុរសម្នាក់នេះបានទាមទារឲ្យលោកប្រាយុទ្ធដោះស្រាយជាបន្ទាន់ករណីទាហានថៃម្នាក់ដែលមានមូលដ្ឋាននៅតំបន់Roi Etដែលបានលួចទា់ទងសាហាយស្មន់ជាមួយប្រពន្ធរបស់គាត់។

បុរសម្នាក់នេះ ដែលមានឈ្មោះថាវ៉ូរ៉ាផុន ស៊ូចារីយ៉ាអាយុ៦៦ឆ្នាំបានចោទទាហានម្នាក់ថាមានទំនាក់ទំន ងស្នេហាជាមួយប្រពន្ធគាត់ ហើយក្រោយមកពួកគេមានផែនការរៀបការជាមួយគ្នាទៀតផង។

លោកវ៉ូរ៉ាផុនបានបានអង្គុយចុះ ដោះអាវយឺតចេញហើយព្យាយាមយកកាំបិតដាក់មកកៀកនឹងបំពង់ក ដោយបាននិយាយថា ប្រពន្ធរបស់គាត់បានបោកបញ្ឆោតគាត់យកលុយអស់២៨០០០០បាតដែលមិន បានដឹងថាតើនាងយកលុយនេះទៅណាឡើយ។

លោកវ៉ូរ៉ាផុនបាននិយាយទៀតថាកន្លងមកលោកធ្លាប់បានប្តឹងពីករណីនេះទៅមេបញ្ជាការកងទ័ពនេះរួចហើយតែគ្មានបានផលអ្វីទេ ទើបលើកនេះលោកប្តឹងទៅនាយករដ្ឋមន្ត្រីតែម្តង៕